រដ្ឋបាល​ព្រៃឈើ​បោះ​ស្លាក​សញ្ញា​ឈ្មោះ​ឈើ​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ

រដ្ឋបាល​ព្រៃឈើ​បោះ​ស្លាក​សញ្ញា​ឈ្មោះ​ឈើ​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ



លោក​ច័ន្ទ ​ថេត​ថា​ន​រះ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋ​ក្រោម​អាវាទ សហការ​ជាមួយ ក្រុមប្រឹក្សា​ស្រុក​ពញាឮ ក្រុម​ប្រឹក្សាឃុំ​និង​ប្រជាពលរដ្ឋ។ ក្នុង​គោលបំណង​ថែទាំ​កូនឈើ និង​ដើមឈើ​ក្នុង​បរិវេណ​ភ្នំ​ព្រះរាជ​ទ្រព្យ ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​បាន​ស្គាល់ និង​ចូលរួម​ថែរក្សា​ពូជ​ឈើ​ដ៏​កម្រ​នានា​ទុក​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់។

លោក ច័ន្ទ​ថេត ថា​ន​រះ បាន​បញ្ជាក់​ថា ក្រុមការងារ​ធ្វើ​ស្លាក​សញ្ញា​បាន​ដើរ​បោះ​ជាប់​ដើមឈើ​ធំៗ​ក្នុង​រមណីយដ្ឋាន​ចង់​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ជាតិ​អន្តរជាតិ សិក្សា​នុ​សិស្ស បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​មក​កម្សាន្ត​ក្នុង​តំបន់​នេះ​បាន​ស្គាល់ និង​ចូលរួម​ថែរក្សា​ទុកជា​ម្លប់​សម្រាប់​ក​ម្សា​ន្ត​បែប​ទេសចរណ៍។

ព្រៃឈើ​ជា​ម្លប់​ធម្មជាតិ ដែល​អាច​បំពេញ​សេចក្តី​ត្រូវកា​រទាំង​មនុស្ស​ទាំង​សត្វ ឲ្យ​មាន​បរិយាកាស​បំពេញ​អុកស៊ីហ្សែន​ក្នុង​ខ្លួន ជាពិសេស​រុក្ខជាតិ​ដែល​សត្វ​មាន​ជីវិត​មិន​អាច​ខ្វះ​បាន ដោយសារតែ​បរិយាកាស​ជុំវិញ​ភព​ផែន​ដី​របស់​យើង​ត្រូវការ​ដាច់ខាត​នៅ​ធម្មជាតិ។

ដូច​នេះ​ការ​ថែរក្សា និង​អភិរក្ស​ព្រៃឈើ ​គឺ​ចាំបាច់​ត្រូវតែ​យើង​ទាំងអស់​គ្នា​ជា​អ្នក​រួមគ្នា​ដើម្បី​កាត់បន្ថយ​ជាតិពុល​ពី​ក្នុង​ធម្មជាតិ ហើយ​រក្សា​ព្រៃ​ធម្មជាតិ​នានា ដើម្បី​ភព​ផែនដី​យើង។

ទន្ទឹមគ្នា​និង​ការ​ថែរក្សា​យើង​ក៏​ត្រូវ​អភិរក្ស​នៅ​ឈ្មោះ​ឈើ​ទាំង​នោះ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ឲ្យ​តម្លៃ​ព្រៃឈើ និង​មិន​ត្រូវ​កាប់​បំផ្លិចបំផ្លាញ​នោះ​ទេ៕

រដ្ឋបាល​ព្រៃឈើ​បោះ​ស្លាក​សញ្ញា​ឈ្មោះ​ឈើ​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ រដ្ឋបាល​ព្រៃឈើ​បោះ​ស្លាក​សញ្ញា​ឈ្មោះ​ឈើ​នៅ​តំបន់​ភ្នំ​ព្រះរាជ​ទ្រព្យ