លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្ដុកក្ដួល​នឹក​ដល់​ស្រុកភូមិ​ចាស់​ដែលជា​ស្រុកកំណើត​​បន្ទាយមានជ័យ​

លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្ដុកក្ដួល​នឹក​ដល់​ស្រុកភូមិ​ចាស់​ដែលជា​ស្រុកកំណើត​​បន្ទាយមានជ័យ​



ឆ្លៀត​ក្នុង​ឱកាស​បំពេញបេសកកម្ម​លើទឹក​ដី​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៦​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​បាន​ដឹកនាំ​ក្រុមការងារ រួម​ជា​មួយ​អំណោយ​ជា​ថវិកា​៣លាន​៦សែន​រៀល អង្ករ​៦កា​រ៉ុង មី​6​កេស ទឹក​ផ្លែឈើ​ចម្រុះ​៦​កេស ត្រីខ ៦​យួរ ទឹកត្រី​៦​យួរ ទឹក​ស៊ី​អ៊ីវ​៦​យួរ ប្រេង​សណ្តែក​៣ដប ទៅ​ជួប​សួរសុខទុក្ខ​ និង ​ចែក​ជូន​គ្រួសារ​ទីទ័លក្រ​ចាស់ជរា និង​គ្រួសារ​ពិការ​ភ្នែក​ពីរ​នាក់​ឪពុក​កូន ចំនួន​បី​គ្រួសារ ដែល​លោក​ឧត្ដមសេនីយ៍​បាន​សន្យា​ជួយ​ផ្គត់ផ្គង់​ជីវភាព​ពួកគាត់​អស់​មួយ​ជីវិត​របស់​លោក​ឧ​ត្ត​ម​សេនីយ៍។

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ កាលពី​វេលា​ម៉ោង​១៧​និង​៣០នាទី ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមីនា​។

គួរ​បញ្ជាក់​ថា ត្រង់​ចំណុច​នេះ​(​មានន័យថា ដរាបណា​លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង​នៅ​មាន​ជីវិត លោក​នៅតែ​ឧបត្ថម្ភ​អង្ករ ​និង ​ថវិកា​ជូន​ដល់​ពួកគាត់​និង​កូន​គាត់​រហូត​) គិត​មក​ទល់​ពេល​នេះ លោក​ឧ​ត្ត​ម សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ពួកគាត់​បាន​ជាង​៦​ឆ្នាំ​ហើយ តាំងពី​លោក​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។

ប្រភព​បន្ត​ថា អំណោយ​នោះ​ដោយ​បាន​ចែក​ជូន​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​១កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ជា​រៀងរាល់ខែ​។ ក្រៅពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង បាន​ចែក​ថ​វិកា​បន្ថែម​ជូន​ដល់​ចាស់ៗ​និង​ក្មេងៗ​ ដែល​បាន​ជួប​ជាក់​ស្តែង​នៅ​ទីកន្លែង​ដែល​លោក​ទៅដល់ ក្នុង​នោះ​ជូន​ចាស់ៗ​ម្នាក់​១​ម៉ឺន​រៀល និង​ក្មេងៗ​ម្នាក់​៥​ពាន់​រៀល។ ទាំង​បី​គ្រួសារ​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ជួយឧបត្ថម្ភ​មួយជីវិត​លោក​រួមមាន
១- គ្រួសារ​លោកតា អ៊ីម ផ្លែ​ក អាយុ​៨៧​ឆ្នាំ ពិការភ្នែក​ទាំងពីរ​(​ប្រពន្ធ​ស្លាប់ចោល​) រស់នៅ​ជាមួយ​កូនស្រី​ពិការភ្នែក​ដូចគ្នា ក្នុង​ភូមិ​អង្គារ​បុស្ស ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

២- លោកយាយ ហុក តោ​ត អាយុ​៧៩​ឆ្នាំ មេម៉ាយ​ទីទ័លក្រ​គ្មាន​ទីពឹង​រស់នៅ​ក្នុង​ភូមិ​ហ្លួង ឃុំឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

៣- លោកតា គង់ រស់ អាយុ ៨៧​ឆ្នាំ (​ប្រពន្ធ​ទើប​ស្លាប់ចោល​) ចាស់ជរា​ទីទ័លក្រ​គ្មាន​ទីពឹង​រស់នៅ​ក្នុងភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕

លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្ដុកក្ដួល​នឹក​ដល់​ស្រុកភូមិ​ចាស់​ដែលជា​ស្រុកកំណើត​​បន្ទាយមានជ័យ​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្ដុកក្ដួល​នឹក​ដល់​ស្រុកភូមិ​ចាស់​ដែលជា​ស្រុកកំណើត​​បន្ទាយមានជ័យ​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្ដុកក្ដួល​នឹក​ដល់​ស្រុកភូមិ​ចាស់​ដែលជា​ស្រុកកំណើត​​បន្ទាយមានជ័យ​