អាពាហ៍ពិពាហ៍​ក្រៅ​ច្បាប់​១​បាន​កើត​ឡើង សង្ស័យ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ

អាពាហ៍ពិពាហ៍​ក្រៅ​ច្បាប់​១​បាន​កើត​ឡើង សង្ស័យ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ



កំពង់ធំ ៖ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា អាពាហ៍ពិពាហ៍​គ្មាន​ច្បាប់​អនុញ្ញាត​១ បានកើត​ឡើង រវាង​នារី​ខ្មែរ និង​បុរស​បរទេស​ម្នាក់​(​ជនជាតិ​អង់គ្លេស​) បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ក្រោម​ការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ ជាមួយ​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​អាជ្ញាធរ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​នេះ គឺ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​មិន មាន​សមត្ថកិច្ច​ណា​ទៅ​រំខាន​ឡើយ គឺ​បណ្ដាលមកពី​ឥទ្ធិពល​ទឹក​លុយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ ខ្សត់ ខ្សោយ​វិញ​នោះ សូម្បីតែ​សែន​ខ្សឹបៗ​នោះ ក៏​សមត្ថកិច្ច​មក​ចំណាត់​ការ​គគ្រឹកគគ្រេង​ដែរ ហើយ​មិនមែន ករណី​ហ្នឹង​ទេ គឺ​មាន​ករណី​មិន​ប្រក្រតី ជាច្រើន​នៅ​ក្នុង​ស្រុក​កំពង់ស្វាយ​នេះ ក្រោម​គ្រប់គ្រង របស់ លោក អ៊ឹម ថន ជា​អភិបាលស្រុក​នេះ។

ស្ត្រី​ស្មៀនឃុំ​ក្ដី​ដូង បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ពិ​ធី​អាពាហ៍ពិពាហ៍​នេះ គឺ​គ្មាន ច្បាប់​អនុញ្ញាត​ទេ ពោល​គឺ​អាណាព្យាបាល​ខាង​ស្រី​មក​សុំ​ធ្វើ សំបុត្រអាពាហ៍ពិពាហ៍​ដែរ តែ​គាត់ (ស្មៀន​)​មិន​ហ៊ាន​ធ្វើ​ឲ្យ រង់ចាំ​មាន​លិខិត​ពី​ក្រសួងមហាផ្ទៃ​និង​ឯកសារ តាម​ផ្លូវ​ច្បាប់​កំណត់ សិន ចំពោះ​ជនបរទេស​នោះ ប៉ុន្តែ​ក្រោយមក​ក៏​ស្រាប់តែ​លេច​ពិធី​ការ​នេះ​ឡើង។

លោក​នួន សុខុម ស្នងការ​រង​ទទួល​កិច្ចការ​ជនបរទេស​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​មាន​ច្បាប់​ឬ​អត់​ច្បាប់​នោះ គឺ​គាត់​មិន​ដឹង​ទេ គឺ​គាត់​គ្រប់គ្រង​តែ​ជន​អន្តោប្រវេសន៍​តែប៉ុណ្ណោះ។

លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា លោក​មិន​អាច ឆ្លើយ​បានទេ ព្រោះ​គាត់​កំពុង​ក្នុង​ផ្សារ។

ចំណែក​ញាតិមិត្ត​ជិតស្និទ្ធ និង​ក្រុម​គ្រួសារ​សាមី​ដើមការ នៃ​ពិធី​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា ឪពុក​កូនស្រី​ឈ្មោះ ញ៉​ង យី​ម និង​ម្ដាយ​ឈ្មោះ ម៉ុ​ត សារ៉ន ឯ​កូនស្រី​ជា​កូនក្រមុំ​ឈ្មោះ យី​ម សៀង លី អាយុ​ប្រមាណ​២០​ឆ្នាំ​ជាង ឯ​កូន​កំលោះ​ជា​ជនជាតិ​អង់គ្លេស​ឈ្មោះ ម៉ាក ចេ​ម​បាយ​រ៉ុ​ន អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ ហើយ​ពិធី​ការ​នេះ គឺ​គេ​បាន​រត់ការ​អស់ហើយ បានជា​គេ​ហ៊ាន​ការ​៕

អាពាហ៍ពិពាហ៍​ក្រៅ​ច្បាប់​១​បាន​កើត​ឡើង សង្ស័យ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ អាពាហ៍ពិពាហ៍​ក្រៅ​ច្បាប់​១​បាន​កើត​ឡើង សង្ស័យ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ