សិស្ស​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​នៅ​តំបន់​អង្គរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ធ្វើការ​អប់រំ

សិស្ស​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​នៅ​តំបន់​អង្គរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ធ្វើការ​អប់រំ



សៀមរាប ៖ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ មាន​ប្អូន​ៗ​សិស្សានុសិស្ស​មួយ​ចំនួន​តូច​ដែល​យក​ពេលវេលា​រៀន​សូត្រ​ដ៏​មាន​តម្លៃ​នាំគ្នា​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​កម្លាំង​សមត្ថកិច្ច​របស់​យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​រយៈកាល​កន្លងមក​ឃើញ​ដូចនេះ​កម្លាំ​ង​នគរបាល​ចរាចរណ៍​ និង ​កម្លាំង​ការពារ​បេតិកភណ្ឌ ដែល​ឈរជើង​ការពារ​គោលដៅ​នៅ​បរិវេណ​អង្គរ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ និង ​អប់រំ​ណែនាំ​ឲ្យ​ត្រឡប់​ទៅវិញ​។

ដើម្បី​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ​នៅ​ក្នុង​មូលដ្ឋាន​ម្យ៉ាងវិញទៀត​ ត្រូវ​ចូលរួម​អនុវត្តន៍ ​និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​គ្រប់ៗ​គ្នា​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងមហាផ្ទៃ​ដាក់​ចេញ​នោះ​។

មន្ត្រី​ចរាចរ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ក្រុម​សិស្ស​សាលា​ក្មេងៗ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​នៅ​តំបន់​អង្គរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍ ទើប​កម្លាំង​នគរបាល​ចរាចរ​បាន​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ​បាន​ឃាត់ខ្លួន​ពួកគេ​យក​មក​អប់រំ​ឲ្យ​រាងចាល​៕

សិស្ស​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​នៅ​តំបន់​អង្គរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ធ្វើការ​អប់រំ សិស្ស​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​នៅ​តំបន់​អង្គរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ធ្វើការ​អប់រំ សិស្ស​ប្រុស​ស្រី​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​នៅ​តំបន់​អង្គរ​ត្រូវ​សមត្ថកិច្ច​ឃាត់​ធ្វើការ​អប់រំ