ជនជាតិ​វៀតណាម​២នាក់​ ត្រូវ​បាន​ប៉េអិម​ឃាត់ខ្លួន​ ពី​បទ​នាំ​អាវុធ​វែង​ខ្លី​ប្រើ​ហ្គាស​ចូល​ដីខ្មែរ​ខុស​ច្បាប់

ជនជាតិ​វៀតណាម​២នាក់​ ត្រូវ​បាន​ប៉េអិម​ឃាត់ខ្លួន​ ពី​បទ​នាំ​អាវុធ​វែង​ខ្លី​ប្រើ​ហ្គាស​ចូល​ដីខ្មែរ​ខុស​ច្បាប់



ប៉ោយប៉ែត ៖ អា​វុ​ធ‌​ហ​ត្ថ‌​ក្រុ​ង‌​និ​ង‌​គយ​ច្រកទ្វារ​អន្តរ​ជា​ត‌ិ​ប៉ោ​យ‌​ប៉ែត​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​ពីរ​នាក់​ នាំ​កាំភ្លើង​ដែល​ប្រើ​ហ្គាស​ចេញពី​ប្រទេស​ថៃ​ ចូល​មក​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង១៨ និង ៣០នាទី​ល្ងាច​ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ២០១៦ កម្លាំង​ការិយាល័យ​គយ​ និង​ រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ដែល​ត្រួតពិនិត្យ រាល់​ឥវ៉ាន់​តាម​រទេះ​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​សហ​ការណ៍​ជាមួយ កម្លាំង​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឆែកឆេរ​រក​ឃើញ អាវុធ​ឆ្លងដែន​ខុសច្បាប់ (​កាំភ្លើង​ប្រើ​ហ្គាស​) ហើយ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ០២​នាក់។

១-​ឈ្មោះ NGUYEN HONG PHUC ភេទ​ប្រុស អាយុ 37​ឆ្នាំ រស់នៅ​ប្រទេស​វៀតណាម ។​
២-​ឈ្មោះ BUI VAN MANH ភេទ​ប្រុស អាយុ 26​ឆ្នាំ រស់នៅ​ប្រទេស​វៀតណាម ។​ បាន​ដកហូត​វត្ថុ​តាង​រួមមាន
-​កាំភ្លើង​ខ្លី ប្រើ​ហ្គាស ចំនួន ១៦​ដើម​
-​កាំភ្លើង​វែង ប្រើ​ហ្គាស ចំនួន ៦​ដើម នឹង​គ្រាប់ ​ចំនួន​៧៨​គ្រាប់

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធីច្បា​ប‌់។

លោក​ជា​ដា មេបញ្ជាការ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​នៅ​ក្នុង​ឆ្នាំ២០១៦នេះ ​គឺ​យើង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ដែល​មាន​ឈ្មោះ​ខាងលើ​រួម​ទាំង​អាវុធជាតិ​ផ្ទុះ​ដែល​ប្រើ​ថាមពល​ហ្គាស ដែល​មាន​ម៉ា​ក់ឡុក​និង​រូ​ឡូ រួម​ទាំង​កែវឆ្លុះ​និង​កាំភ្លើង​វែង​បាញ់​ខ្យល់​មួយ​ចំនួន​ទៀតផង លោក​បាន​បន្ត​ទៀត​ថា ប្រភេទ​កាំភ្លើង​បែបនេះ ​គឺ​គេ​សម្រាប់​បាញ់​សត្វ​ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​មនុស្ស​រង​របួស​បាន​យ៉ាង​ងាយ​បំផុត​ហើយ​កាំភ្លើង​ទាំងនេះ​គឺ​បង្កប់​ក្រោម​ទំនិញ​ដែល​ដឹក​ចេញពី​ប្រទេស​ថៃ​ គ្រោង​យក​ទៅ​លក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏​ត្រូវ​កម្លាំង​យើង​ស៊ើប​អង្កេត ពិនិត្យ​ និងរឹបអូស​យក​បាន​តែ​ម្តង​ទៅ ក្រោយ​ពេល​ធ្វើ​កំណត់ហេតុ​រួច​ទាំង​មនុស្ស​ទាំង​វុត្ថ​តាង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕