ជិះ​ម៉ូតូឌុប​គ្នា​២​នាក់ ​បើក​លឿន​បុក​មនុស្ស​វិកល​ច​រិត​ដើរ​ឆ្លង​ផ្លូវ​ពេលយប់​របួស​ទាំងអស់​គ្នា

ជិះ​ម៉ូតូឌុប​គ្នា​២​នាក់ ​បើក​លឿន​បុក​មនុស្ស​វិកល​ច​រិត​ដើរ​ឆ្លង​ផ្លូវ​ពេលយប់​របួស​ទាំងអស់​គ្នា



​ព្រះសីហនុ ៖ ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា ​បាន​បើក​ទៅ​បុក​មនុស្ស​វិកលចរិត​ដើរ​ឆ្លង​ផ្លូវ​ពេលយប់​បណ្តាល​ឲ្យ​ដួល​រងរបួស​ទាំងអស់គ្នា​។

ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ បាន​កើត​មាននៅ​ម៉ោង​ប្រមាណ​៨​យប់​ ថ្ងៃ​ទី​២៦ ខែមីនា លើ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ ១១០-១១១ ស្ថិត​ក្នុង​ភូមិ​ស្ទឹងច្រាល ​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក់​ស្មា​សរី​វូ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​1B-0533 ព្រះសីហនុ ដែល​បើកបរ​ដោយ​ឈ្មោះ​យឿន ដា​រិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុងព្រះសីហនុ​(​របួសធ្ងន់​)​និង​ឈ្មោះ​ហេង ម៉ៅ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ព្រៃវែង​(របួសស្រាល​) មាន​ទិសដៅ​ពី ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​វិកលចរិត​បាន​រង​របួស​ធ្ងន់ធ្ងរ​។ ជន​នេះ​បាន​ដើរ​ឆ្លង​ផ្លូវ​ពី​ជើង​ទៅ​ត្បូង​។ បច្ចុប្បន្ន ជន​វិល​កល​ចរិត​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជួន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កងពល​ស្រុក​ស្រែអំបិល ចំណែក​ម្ចាស់​ម៉ូតូ ​និង​ អ្នក​រួម​ដំណើ​រ​បាន​ទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​មណ្ឌល​ត្ត​កវិត ​ស្រុក​កំពង់​សិលា​។ រីឯ​ម៉ូតូ​បាន​រក្សាទុក​នៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​បាក់រទេះ​រង់ចាំ​ការដោះស្រាយ​តាម​ក្រោយ​៕