ប៉ូលិស​ម្នាក់​នាំ​ឆ្កែ​ជាង​១២០០​គីឡូម៉ែត្រ​ឲ្យ​ទៅ​ជួបជុំ​គ្រួសារ​ម្ចាស់​វា​

​មន្ត្រី​ប៉ូលីស​អាមេរិក​ម្នាក់​ធ្វើដំណើរ​ជាង​១២០០​គីឡូម៉ែត្រ​ពីរ​ដ្ឋ Alabama ទៅ​រដ្ឋ Arkansas ដើម្បី​នាំយក​សត្វ​ឆ្កែ​ទៅ​ជួបជុំ​គ្រួសារ​របស់​នារី​ម្នាក់​ដែលជា​ម្ចាស់​របស់​វា ហើយ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

McKenzie Catron និស្សិត​អាយុ​១៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​បើករថយន្ត​ខុសផ្លូវ​នៅក្នុង​ក្រុង Dothan រដ្ឋ Alabama នា​ដំណើរ​កម្សាន្ត​មួយ​។ រថយន្ត​បាន​ប៉ះទង្គិច​ជាមួយ​អ្នកដំណើរ​ម្នាក់ ប៉ុន្តែ​អ្នកដំណើរ​នោះ​គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ ខណៈ Catron បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាម​។​

​បើតាម​សារព័ត៌មាន KHBS លោក Jonathon Whaley ដែល​មន្ត្រីប៉ូលិស​ម្នាក់ បានឃើញ​ហេតុការណ៍​មុនគេ​។ បន្ទាប់ពី​បាន​សង្គ្រោះ​អ្នកដំណើរ​ទៅ​មន្ទីរពេទ្យ លោក Whaley បានឃើញ​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​ចេញពី​រថយន្ត​។ នោះ​ជា​ឆ្កែ​របស់​និស្សិត Catron ម្ចាស់​រថយន្ត​ដែល​បាន​ស្លាប់​។​
ប៉ូលិស​ម្នាក់​នាំ​ឆ្កែ​ជាង​១២០០​គីឡូម៉ែត្រ​ឲ្យ​ទៅ​ជួបជុំ​គ្រួសារ​ម្ចាស់​វា​

«​យើង​ត្រូវតែ​រក​សត្វ​ឆ្កែ​ឲ្យ​ឃើញ​ដើម្បី​ឲ្យ​វា​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​ម្ចាស់​របស់​វា​»​។ នេះ​បើតាម​ការអះអាង​របស់​លោក Whaley ប្រាប់​ទៅកាន់​សារព័ត៌មាន Fox 5 Atlanta​។​

​លោក Whaley បាន​បំផុស​ចលនា​តាម​ស្វែងរក​សត្វ​ឆ្កែ ដែលមាន​ឈ្មោះថា «Kai» តាមរយៈ​ការបង្កើត​ក្រុម​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ការិយាល័យ​មេធាវី​មួយកន្លែង​បានប្រកាស​ផ្តល់ប្រាក់​១០០០​ដុល្លារ​អាមេរិក ដល់​អ្នក​ដែល​រកឃើញ «Kai»​។​

​ទីបំផុត​សមាជិក​មេធាវី​ម្នាក់​ឈ្មោះ Benjamin Irwin និង​អ្នកស្ម័គ្រចិត្ត​៨​នាក់​ទៀត បាន​រកឃើញ Kai នៅក្បែរ​ផ្លូវ​មួយ​។ ពួកគេ​មិនបាន​យកប្រាក់​សារ​គុណ​នោះឡើយ ដោយ​គ្រោងទុក​ឲ្យ​អ្នក​ដែល​រើសយក Kai ទៅ​ចិញ្ចឹម​។ «​ខ្ញុំ​គ្រាន់​ដឹង ប្រសិនបើ​ខ្ញុំ​ជា​ឆ្កែ​នោះ​វិញ ខ្ញុំ​ច្បាស់​ជា​ព្យាយាម​រក​អ្វីដែល​ទាក់ទង​នឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់ Irwin ប្រាប់ Fox 5 Atlanta​។​

​បន្ទាប់ពី​ស្រាវជ្រាវ​ដឹងថា គ្រួសារ​ម្ចាស់​ឆ្កែ​ស្ថិតនៅ​ក្រុង Bentonville រដ្ឋ Akrkansas លោក Whaley បានសម្រេច​ចិត្ត​ដឹកនាំ​ឆ្កែ​ឆ្ពោះទៅកាន់​ទីនោះ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​១២០០​គីឡូម៉ែត្រ​។​
ប៉ូលិស​ម្នាក់​នាំ​ឆ្កែ​ជាង​១២០០​គីឡូម៉ែត្រ​ឲ្យ​ទៅ​ជួបជុំ​គ្រួសារ​ម្ចាស់​វា​

​ទឹកចិត្ត​សប្បុរសធម៌​នេះ បានធ្វើ​ឲ្យ​អ្នកស្រី Kendra Mulherin ម្តាយ​របស់ Catron និង​សមាជិកគ្រួសារ​ដទៃទៀត មាន​ក្តីរំភើប​យ៉ាងខ្លាំង​។ គាត់​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​យើងទាំងអស់គ្នា Kai ជា​ផ្នែក​មួយ​របស់ Catron​។ ឥឡូវ​យើង​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ក្នុង​នាំយក Kai មកដល់​ពួកយើង​»៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​