ចិន​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​នៅ​ព្រលានយន្តហោះ​ក្រោយ​ភេរវកម្ម​ព្រុ​ច​សែ​ល​

​អាជ្ញាធរ​ចិន​ចាប់ផ្តើម​ដាកចេញ​វិធានការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​កាលពីដើម​សប្តាហ៍​នេះ​។ គេ​ឃើញ​មានការ​ឆែកឆេរ​កាបូប និង​លិខិត​សម្គាល់​ខ្លួន អ្នកដំណើរ​នៅ​ព្រលានយន្តហោះ​សំខាន់ៗ​បន្ថែម​ពី​ការត្រួតពិនិត្យ​អ្នកដំណើរ​ច្រកចូល​ស្ថានីយ៍​រថភ្លើង​ជាដើម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​មួយថ្ងៃ​ក្រោយ​ការវាយប្រហារ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក ក្រុង​ប៉េកាំង​បានដាក់​ចេញ​វិធានការ​សំខាន់ៗ​ដើម្បី​រឹតបន្តឹង​សន្តិសុខ​នៅតាម​ព្រលានយន្តហោះ​សំខាន់ៗ​នៅ​តំបន់​មួយចំនួន​ដែលមាន​ភ្ងៀ​វ​ចេញចូល​ច្រើន​។ វា​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ចលនា​ភេរវកម្ម​និង​ការគំរាមកំហែង​សន្តិសុខ​ណាមួយ​ដែល​អាច​កើតមានឡើង​នៅ​ចិន​នោះ​។

​គេ​ឃើញ​មន្ត្រី​សន្តិសុខ​យាមកាម និង​ត្រូតពិនិត្យ​មើល​អត្តសញ្ញាណប័ណ្ណ និង​កាបូប​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ​ទីក្រុង សៀង​ហៃ ប៉េកាំង និង Chengdu ជាដើម​។ ការឆែកឆេរ​នេះ​ជា​វិធានការ​សន្តិសុខ​បន្ថែម​របស់​អាជ្ញាធរ​ដើម្បី​ធានាថា គ្មាន​ក្រុម​ភេរវជន​ណាមួយ​អាច​ឆក​ឱកាស​បង្កបញ្ហា​បានឡើយ​។

​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន បាន​អះអាងថា វា​ជា​វិធាន​ដែល​ដាក់ចេញ​ដើម្បី​ពិនិត្យមើល​រាល់​អ្នកដំណើរ​ទាំងអស់​ដែល​ចូលក្នុង​ព្រលានយន្តហោះ ហើយ​អាជ្ញាធរ​ដដែល​នេះ​បាន​អះអាង​ផងដែរ​ថា ការធ្វើ​បែប​គឺ​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ទីក្រុង​ព្រុយ​សែ​ល​កន្លងមក​មែន​។​

​ចំណែក​នៅ​ព្រលានយន្តហោះ​នៅ​ទីក្រុង​ប៉េកាំង ហាក់បីដូចជា​ប្លែក​ពី​គេ​បន្តិច ព្រោះ​នៅ​ច្រកចូល​កន្លែង​រង់ចាំ​ការហោះហើរ គេ​ឃើញ​មាន​មន្ត្រី​សន្តិសុខ ៣​នាក់ រង់ចាំ​ត្រួត​ពិនិត្យមើល​កាបូប​អ្នកដំណើរ​។ គេ​ឃើញ​មាន​ដាក់​ស្លាក «​ត្រួតពិនិត្យ​សន្តិសុខ​ដើម្បី​ប្រឆាំង​គ្រឿងផ្ទុះ​! សូមជួយ​សហការ​» នៅក្បែរ​ទីតាំង​នោះ​ផង​។

​មហា​យក្ស​ចិន​ពិតជា​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​សន្តិសុខ​ក្នុងស្រុក​របស់ខ្លួន​ខ្លាំង​ក្រោយ​មានការ​វាយប្រហារ​ដោយ​ភេរវកម្ម​នៅ​ព្រុ​ច​សែ​ល​។ នេះ​ក៏ដោយ​សារ​ប្រទេស​នេះ​ជួប​ប្រឈម​ជាមួយ​បញ្ហា​ហិង្សា​ប្រដាប់អាវុធ​ធ្ងន់ធ្ងរ​រួចស្រេច​ទៅហើយ​នៅ​តំបន់​ភាគ​ពាយ័ព្យ ពោលគឺ​នៅ​តំបន់​ស៊ីន​ជាំ​ង​ដែលមាន​អម្បូរ​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​រស់នៅ​។​

​ហើយ​ម្យ៉ាង​កន្លងមក​ចិន​ក៏បាន​ចោទប្រកាន់​ក្រុម​ជនជាតិភាគតិច​ប្រកាន់​សាសនា​ឥស្លាម​នេះ​ថា​ចង់​ផ្តាច់ខ្លួន​និង​បង្កើត​អំពើហិង្សា​ប្រដាប់អាវុធ ដោយមាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ក្រុម​ប្រដាប់អាវុធ​នៅក្រៅ​ប្រទេស​ផងដែរ​។​កាលពី​ឆ្នាំ ២០១៤ មនុស្ស ជាច្រើន​នាក់​បាន​ស្លាប់​ក្នុងករណី​វាយប្រហារ​ដោយ​ប្រើប្រាស់​កាំបិត​នៅតាម​ស្ថាន​នី​យ៍​រថភ្លើង​ចំនួន​ពីរ​កន្លែង​នៅ​ប្រទេស​។​

​ទោះបី​មានការ​ចោទប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ ខាង​ប្រជាជន​អ៊ុយ​ហ្គួ​រ​បាន​អះអាងថា ខ្លួន​រង​ការ​ធ្វើទុក្ខបុកម្នេញ រើសអើង​ខ្លាំង​ពី​ប្រជាជន​ភាគច្រើន​និង​អាជ្ញាធរ ហើយ​ការអនុវត្ត​សិទ្ធិ​វប្បធម៌ និង​សាសនា​របស់ខ្លួន​ក៏​ត្រូវគេ​រឹតត្បិត​ផងដែរ​៕ 

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​