បន្ធូរបន្ថយ​រលាក​ច​ម្រុះ និង​តឹង​ចម្រុះ​ជាមួយ​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​!

​    ​ពេល​រដូវរងា​ចូលមក​ដល់ មនុស្ស​នឹង​ឆ្លង​មេរោគ​ជាច្រើន ក្នុងនោះ​មេរោគ​ចម្បង​បំផុត​គឺ​រលាក​ច្រមុះ​។ ជាការ​ពិត អាកាសធាតុ​រងា​គឺជា​ស្ថានភាព​លំបាក​បំផុត​ចំពោះ​អ្នក​ដែល​កើត​ជំងឺ​រលាក​ច្រមុះ ដែល​បណ្តាលឱ្យ​ស្ទះ​ឬ​តឹង​ច្រមុះ​។

​    ​អា​ការៈឈឺ​ក្បាល​តែងតែ​កើតឡើង​អម​ជាមួយនឹង​ការ​រលាក​ច្រមុះ និង​ការ​តឹង​ច្រមុះ ហើយ​វា​ពិតជា​ពិបាក​ព្យាបាល​ណាស់​។

​    ​តែ​ទោះយ៉ាងណា គេ​មាន​រូបមន្ត​ធម្មជាតិ​មួយ ដែល​ល្បី​ថា​អាច​បន្ធូរបន្ថយ​អាកា​រៈរ​លាក​ច្រមុះ និង​តឹង​ច្រមុះ ដោយ​ប្រើ​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​។

​    ​ឱសថ​ធម្មជាតិ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​តឹង​ច្រមុះ​ញឹកញាប់ និង​ការ​រលាក​ច្រមុះ​។ ក្រៅពី​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​នោះ វា​ថែមទាំង​ងាយស្រួល​ផ្សំ​ខ្លួនឯង​ថែមទៀត​។

     ​* គ្រឿងផ្សំ​៖
​    ​- មើម​សាគូ ស ១ កូន​ដុំ​តូច (​ចិត​សំបក​ចេញ​)

បន្ធូរបន្ថយ​រលាក​ច​ម្រុះ និង​តឹង​ចម្រុះ​ជាមួយ​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​!
​    ​- ទឹកខ្មេះ​ប៉ោម កន្លះ លីត្រ

បន្ធូរបន្ថយ​រលាក​ច​ម្រុះ និង​តឹង​ចម្រុះ​ជាមួយ​គ្រឿងផ្សំ​តែ ២ ប៉ុណ្ណោះ​!

​    ​* វិធី​ធ្វើ​
​    ​កោស​យក​សាច់​សាគូ​ស ហើយ​ដាក់​ក្នុង​កូន​ដប​មួយ​។ រួច​ចាក់​ទឹកខ្មេះ​ប៉ោម​ចូល ហើយ​បិទ​គម្រប​ឱ្យ​ជិត​។ ទុកចោល​រយៈពេល ១០ ថ្ងៃ​នៅ​កន្លែង​ដែលមាន​អាកាសធាតុ​មិន​ត្រជាក់​ពេក ក្តៅ​ពេក ហើយ​កុំ​ភ្លេច​កូរ​វា​យូរៗ​ម្តង​។

​    ​បន្ទាប់ពី​រយៈពេល ១០ ថ្ងៃ សូម​បើក​គម្រប ហើយ​ហឺត​ចូល​ច្រមុះ​រយៈពេល ៥ នាទី ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ​។ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​អាកា​រៈ​តឹង​ច្រមុះ និង​រលាក​ចម្រុះ​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ​៕