ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព


ម្ចាស់​ផ្ទះ​ហុល្លង់​ស្ពឹក​មុខ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ខ្លួន​ឯង ដោយសារ​តែ​ក្រុម​បារាំង​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​យប់​មិញ​នេះ។

ខ្សែ​បម្រើ​ស្លាប Antoine Griezmann ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បារាំង​នាំ​មុខ​មុន ដោយ​ការ​ទាត់​បាល់​ហ្វ្រីឃីក ខណៈ​ដែល​គ្រាប់​ទី​២​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Olivier Giroud ។ ចូល​ដល់​តង់​ទី​២ ​ខ្សែ​ប្រយុទ្ធ Luuk de Jong ​របស់​ក្រុម​ហុល្លង់​រក​គ្រាប់​បាល់​តាម​បាន​មួយ​គ្រាប់​វិញ ហើយ​មួយ​គ្រាប់​ទៀត​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Afellay ​លេង​នៅ​ក្រុម Stoke City ។

លទ្ធផល ២-២ ​នេះ ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ក្រុម​បារាំង ដោយ​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ​នោះ Blaise Matuidi ​ជា​អ្នក​ស៊ុត​បាន​មួយ​គ្រាប់​យ៉ាង​ស្អាត​ជួយ​ឱ្យ​មាន់គក​បារាំង ឈ្នះ​ដោយ​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ។
ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព

ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព

ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព

ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព

ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព

ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព

អត្ថបទ៖ មុន្នី រម្យ
ប្រភព៖ sabay

  • ទស្សនា Highlights៖ ហុល្លង់​ចាញ់​ក្រោម​ថ្វី​ជើង​បារាំង ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: