ផឹក​ទឹកត្នោតជូរ​អស់​ ៥​លី​ត្រ​ ដាល់​ប្រពន្ធ​ ៣​ដៃ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

​ខេត្តពោធិ៍សាត់៖​ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់​ពី​បុរស​រូប​នេះ​ផឹក​ទឹកត្នោតជូរ​អស់​ ៥​លី​ត្រ​ កើតរោគ​ប្រច័ណ្ឌ​តាម​ទៅ​ដាល់​ប្រពន្ធ​ដល់​ផ្ទះ​អ្នក​ជិតខាង​ចំនួន​ ៣​ដៃ​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ផ្ទះ​អ្នក​ភូម​ផង​របង​ជាមួយ​ ស្ថិត​ក្នុងភូមិ​អូរ​តូង​ សង្កាត់​ចំរើន​ផល​ ក្រុង​-​ខេត្តពោធិ៍សាត់​ ។​

​នគរបាល​ក្រុង​ពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ បុរស​សង្ស័យ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ កែម​ មាំ​ អាយុ​ ២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​។​
​ប្រភព​ពី​នគរបាល​ក្រុង​បន្ដ​ថា​ ការ​ឃាត់ខ្លួន​បុរស​ង្ស័​យ​ខាងលើ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ដ្រីរ​ងរ​បួស​ឈ្មោះ​ ភឹ​ម​ ធាង​ អាយុ​ ២៨​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​បុរស​ពូកែ​ប្រើ​អំពើ​ហឹ​ង្សា​ ថា​ បាន​ដាល់​គាត់​ចំនួន​ ៣​ដៃ​ ខណៈ​គាត់​នៅផ្ទះ​បងប្អូន​ក្បែរ​គ្នា​ បន្ទាប់​ពី​លោក​ប្ដី​ប្រ​ម៉ឹក​ផឹក​ទឹកត្នោតជូរ​ជាមួយ​មិត្ត​ភ័​ក្ដ​ ២.៣​នាក់​ទៀត​ អស់​ប្រហែល​ ៥​លី​ត្រ​ ក៏​កើតការ​ក្ដៅក្រហាយ​បែប​នេះ​ ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​ស្ដ្រីរ​ងរ​បួស​ដែល​ត្រូវជា​ប្រពន្ធ​ សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ ខណៈ​មួយ​រយៈ​នេះ​លោក​ប្ដី​ប្រ​ម៉ឹក​នេះ​ តែងតែ​ផឹកស៊ី​ហើយ​រករឿង​ប្រពន្ធ​កូន​ វាយ​ចាន​វាយ​ឆ្នាំង​ ហើយ​ពេល​នេះ​ថែម​ទាំង​វាយ​លើ​រូប​គាត់​បណ្ដាល​ឱ្យ​រង​របួស​ថែម​ទៀត​ ។​ ប្រភព​បញ្ជាក់​ទៀត​ថា​ បញ្ហា​ឃាត់ខ្លួន​បុរស​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ខាងលើ​សមត្ថកិច្ច​កំពុង​សួរនាំ​បន្ត​នៅឡើយ​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​នេះ​ ៕​ ប៉ឹម​ ពិន​
តាមពិតចឹងសោះ មើលវីឌីអូនេះហើយអ្នកនឹងយល់រឿងនៅពីក្រោយប៉ូលីសចរាចរណ៌ស្រុក ស្រែអំបិលកោះកុង វាយខ្នោះ អ៊ុំប្រុសម្នាក់
ផឹក​ទឹកត្នោតជូរ​អស់​ ៥​លី​ត្រ​ ដាល់​ប្រពន្ធ​ ៣​ដៃ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ប្រភព៖ Nokorwatnews

  • ផឹក​ទឹកត្នោតជូរ​អស់​ ៥​លី​ត្រ​ ដាល់​ប្រពន្ធ​ ៣​ដៃ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: