សញ្ញា​ទាំង ៨ ដែល​បញ្ជាក់ថា “​កូន​អ្នក មាន​បញ្ហា​ភ្នែក​”

សញ្ញា​ទាំង ៨ ដែល​បញ្ជាក់ថា “​កូន​អ្នក មាន​បញ្ហា​ភ្នែក​”

​សព្វថ្ងៃនេះ ក្មេងៗ​ចូល​ចិត្ត​មើល ឧបករណ៍​អេឡិចត្រូនិច ដូចជា ទូរទស្សន៍ ទូរស័ព្ទ និង​ថែប​ប្លែត​ជាដើម​។ ជា​ការពិត ឪពុក​ម្តាយ​ភាគច្រើន មិន​ចង់​ឃើញ​បែប​នេះ​ទេ ប៉ុន្តែ ជារឿយ ពួកគេ​មិន​អាច​ហាមឃាត់ កូន​របស់​ខ្លួន​ឡើយ​។​

​ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន និង​តាមដាន​សុខភាព​កូន ឲ្យបាន​ដឹតដល់ បើ​មិន​អញ្ចឹងទេ យើង​មិន​អាច​ដឹងថា គេ​មាន​បញ្ហា​អ្វី​នោះ​ទេ​។ ថ្ងៃនេះ យើង​នឹង​បង្ហាញ​អស់លោកអ្នក នូវ​រោគសញ្ញា និង​អាការៈ​មួយចំនួន ដែល​បញ្ជាក់ថា ភ្នែក​របស់​កូន​អ្នក កំពុង​មាន​បញ្ហា​ហើយ ដូច្នេះ សូម​ប្រញាប់​នាំ​គេ ទៅកាន់​ពេទ្យ​ភ្នែក​ជំនាញៗ ឲ្យបាន​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​។

១. ចេះ​តែ​ញី​ភ្នែក​
​ជា​ការពិត ក្មេងៗ​តូច ឬ​ទារក​ទើប​នឹង​កើត ភាគច្រើន តែងតែ​ញី​ភ្នែក ជាពិសេស ពេល​ងងុយគេង ប៉ុន្តែ ការ​ត្រដុស ឬ​ញី​ខ្លាំងពេក អាច​ជា​សញ្ញា​មួយ ដែល​អ្នក​មិន​គួរ មើលរំលង​ឡើយ​។​

២. ឧស្សាហ៍​ឈឺក្បាល​
​បើ​កូន​អ្នក​ចេះ​និយាយ ហើយ​ប្រាប់​អ្នក​ថា គេ​ឧស្សាហ៍​ឈឺក្បាល នៅ​ពេល​ល្ងាច ឬ​យប់ អញ្ចឹង អ្នក​គួរតែ​នាំ​គេ ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ហើយ​។​

៣. បិទ​ភ្នែក​ម្ខាង​
​ច្បាស់​ណាស់ វា​ជា​សញ្ញា នៃ​បញ្ហា​ភ្នែក​តែ​ម្តង ហើយ​ប្រហែលជា​កូន​របស់​អ្នក មាន​បញ្ហា​ភ្នែក​ម្ញូប​ហើយ​។​

៤. ខ្លាច​ពន្លឺ​
​ប្រសិន​បើ​កូន​របស់​អ្នក ចេះ​តែ​ព្រិច ឬ​បិទ​ភ្នែក ឬ​ងាក​ចេញពី​កន្លែង ដែល​មាន​ពន្លឺ ទៅ​កន្លែង​ដែល​ងងឹត នោះ​កូន​របស់​អ្នក ក៏​កំពុង​ប្រឈម នឹង​ជំងឺ​ភ្នែក​ដែរ​។​

៥. ស្រ​លៀង​
​រឿងនេះ អ្នក​ប្រហែលជា​អាច មើល​ដឹង​លឿន​បន្តិច ពីព្រោះ អ្នក​អាច​មើល​ទៅលើ ភ្នែក​របស់​គេ​ផ្ទាល់​តែម្តង​។ ក្នុង​ករណី​ខ្លះ បញ្ហា​នេះ អាច​ដោះស្រាយបាន​។​

៦. មើល​ជិត​ភ្នែក​
​ពេល​កំពុង​មើល​ទូរទស្សន៍ តើ​កូន​របស់​អ្នក​ខិត​ទៅជិត នៅខាងមុខ​ទូរទស្សន៍​ដែរឬទេ​? បើ​មែន កូន​អ្នក​អាច​មាន​ជំងឺ ភ្នែក​ម្ញូប​ហើយ​។​

៧. សម្លឹង​មិន​ដាក់​ភ្នែក​
​វា​ក៏​ជា​សញ្ញា ដែល​គួរឲ្យ​ព្រួយបារម្ភ​ដែរ​។​

៨. ភ្នែក​ក្រហម​
​ភ្នែក​ក្រហម អាច​គ្រាន់តែ ជាការ​រលាក​ភ្នែក​ធម្មតាៗ ប៉ុន្តែ អ្នក​មិន​គួរ​មើលរំលង​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។