គន្លឹះ​ទាំង​៩​ធ្វើ​ឱ្យ​គេង​ស្កប់​នៅ​ពេល​យប់

មនុស្ស​មួយ​ចំនួន​ធំ ​កំពុង​មាន​បញ្ហា​ជា​មួយ​នឹង​ដំណេក​របស់​ពួក​គេ ។  ​ជូន​កាល​ការ​គិត​ច្រើន​ពេក ​ការ​រស់​នៅ​ក្រោម​ឥទ្ធិ​ពល​សារ​ធាតុ​វិទ្យុ​សកម្ម​ខ្លាំង​ពេក ​អាច​ធ្វើ​ឱ្យ​ពួក​គេ​គេង​មិន​លក់ ខួរ​ក្បាល​នៅ​តែ​ដំណើរ​ការ ​ហើយ​បើ​សិន​ជា​រាង​កាយ​នៅ​តែ​មិន​បាន​សំរាក ​យើង​នឹង​អាច​ប្រ​ឈម​មុខ​នឹង​ជំងឺ​ជា​ច្រើន​ផង​ដែរ។ ​ដោយ​មាន​ការ​ប្រឹក្សា​អំពី​បញ្ហា​ទាំង​នេះ យើង​ក៏​បាន​ស្រង់​យក​មតិពី​បណ្តា​អ្នក​លេង​បណ្តាញ​សង្គម​ផ្សេង​ៗ​ ចំនួន9​វិធី​សាស្រ្ត ​ដែល​អាច​ជួយ​ឱ្យ​អ្នក​អាច​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់៖
គន្លឹះ​ទាំង​៩​ធ្វើ​ឱ្យ​គេង​ស្កប់​នៅ​ពេល​យប់
1. បិទ​ឧបករណ៍​គ្រប់យ៉ាងដែលនៅក្បែរអ្នកទូរសព្ទ ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិច គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារ​ធាតុ​វិទ្យុ​សកម្ម។ ជា​ធម្មតា ​យើង​តែង​តែ​ចំណាយ​ពេល​៣០​នាទី​ឬ១​ម៉ោង ​ហើយ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​ទាំងអស់នោះមុនពេលគេង ដូច្នេះ​វា​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ចំ​ពោះ​ដំណេករបស់អ្នកផងដែរ។ គួរ​បិទ​ឧបករណ៏​ទាំង​នោះ​អោយ​បាន​មុន​នឹង​អ្នកគេងប្រហែល៣០នាទី ហើយ​គួរតែទុកវាឱ្យឆ្ងាយពីអ្នក ដើម្បី​ជៀស​វាង​ការ​មាន​អារម្មណ៏​មិន​ស្ងប់​ពេល​អ្នក​គេង​។
2. ជៀស​វាង​ញុំា​គ្រឿង​ស្រវឹង​មុន​ចូល​គេងបើ​សិន​ជា​អាច​អ្នក​គួរ​ជៀស​វាងការ​ទទួល​ទាន​គ្រឿង​ស្រវឹង ​និង​កាហ្វេ​អ៊ីន​ជា​ដើម ព្រោះ​សារ​ធាតុ​ទាំង​អស់​នេះ​វា​ប្រឆាំង​ជា​មួយ​នឹង​រាងកាយ ​ជា​ពិសេស​ខួរក្បាល​ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ងងុយ​គេង​នោះ​ឡើយ។ 
3. ទម្លាប់​ក្រោក​ពី​ព្រលឹមប្រសិន​បើ​ជា​អ្នក​ទំលាប់​ក្រោក​យឺត ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​ងងុយ​គេង​នៅ​ពេល​យប់។  ​អ្នក​គួរ​កំណត់​ម៉ោង​ភ្ញាក់​ពី​ព្រលឹម ​ដើម្បី​ឱ្យ​អ្នក​មាន​ពេល​ហាត់​ប្រាណ​ខ្លះ ហើយ​ក៏​អាច​ឆាប់​ចូល​គេង​នៅ​ពេល​យប់​បាន​។ 
4. ​បំ​ភ្លេច​ការ​ព្រួយ​បារម្ភ​របស់​អ្នកជា​ធម្មតា​ មនុស្ស​គ្រប់​រូប​តែង​តែ​មាន​បញ្ហា​របស់​ខ្លួន​ដែល​ត្រូវ​គិត ។ ​ហើយ​ពួក​គេ​តែង​យក​វា​មក​គិត​នៅ​ពេល​ដែល​ពួក​គេ​គេង ​ដូច្នេះ​ការ​គិត​ទៅ​ជា​រឿយ​ៗ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​គេង​បាន​លក់​នោះ​ទេ។ អ្នក​គួរ​តែ​បំ​ភ្លេច​បញ្ហា​ទាំង​អស់​នោះ​សិន ​ដើម្បី​ឱ្យ​ខួរ​ក្បាល​អ្នក​បាន​សម្រាក​ខ្លះ ​ហើយ​បើ​ខួរក្បាល​បាន​សម្រាក់​គ្រប់​គ្រាន់ ​ទោះ​បញ្ហា​អ្វី​ក៏​គង់​នឹង​អាច​ដោះ​ស្រាយ​បាន​ដូច​គ្នា។ 
5. លំហាត់​ប្រាណ​មុន​ចូល​គេងការ​ហាត់​ប្រាណ ​ដូចជា ​ការ​ហែល​ទឹក ​ការ​រត់ ​និង​ការ​ធ្វើ​កាយ​វិការ​ផ្សេង​ៗ​ទៀត ​យើង​អាច​ធ្វើ​ជា​ទៀង​ទាត់​មុន​ពេល​គេង ​ព្រោះ​វា​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ក្តៅ​ខ្លាំង ​នឹង​មាន​ញើស​ហូរ​ចេញ​តាមរ​ន្ធ​ញើស ហើយ​វា​នឹង​ធ្វើ​ឱ្យ​រាង​កាយ​មាន​អារម្មណ៏​ថា​ហត់​នឿយ ​នឹង​បណ្តាល​ឱ្យ​ងងុយ​គេង។
6. ការ​រួម​ភេទ ការ​រួម​ភេទ ​ក៏​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​អ្នក​ចង់​គេង​បាន​ផង​ដែរ។ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថាគ្រែ​គេង​មាន​អត្ថ​ប្រយោជន៏​ពីរ​យ៉ាង ​ទី​មួយ​គឺ​សម្រាប់​គេង​ និង​ទីពីរ ​ជា​កន្លែង​ដ៏ពិ​សេស​សម្រាប់​ដៃ​គូ​ធ្វើ​ការរួម​ភេទ ​ហើយ​ផ្តល់​នូវ​អារម្មណ៏​ផ្អែម​ល្ហែម​រវាង​គ្នា​និង​គ្នា ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​គូ​ពួក​គេ​នឹង​ចង់​គេង​ប្រសិន​បើ​ពួក​គេ​គិត​ដល់​រឿង​នោះ។
7. ទទួល​ទាន​ភេសជ្ជៈ​ក្តៅៗការ​ទទួល​ទាន​ភេសជ្ជៈ​ក្តៅៗ​មុន​ពេល​ចូល​គេង​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​សម្រាក​និង​ត្រៀម​ខ្លួន​សម្រាប់​ការ​គេង​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ភេសជ្ជៈ​នោះ​នឹង​មិន​មាន​ជាតិ​កាហ្វេ​អ៊ីន។​ ត្រូវ​ចង​ចាំ​ថា កុំ​ទទួល​ទាន​កាហ្វេ,​សូកូ​ឡា​និង​ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល ​យ៉ាង​ហោច​ណាស់​រយៈ​ពេល​ប្រាំ​មួយ​ម៉ោង​មុន​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​គ្រែ។ 
8. ស្ដាប់​តន្ត្រីតន្ត្រី​ជា​ឱសថ​ដ៏​ល្អ​បំផុត ​ដែល​អាច​ជួយ​ដល់​ផ្លូវអាម្មណ៍​របស់​យើង ​មិន​ថា​ពេល​សប្បាយ​ចិត្ត ​ពិបាក​ចិត្ត ​ឬ ​អារម្មណ៍​ឯកា​នោះ​ទេ ។ បើ​សិន​ជា​ចង់​គេង​ឱ្យ​បាន​លង់​លក់ គួរ​ស្តាប់​ចម្រៀង​បែប​មនោសញ្ចេតនា ​ព្រោះ​វាអាច​បំពេរ​អារម្មណ៍​យើង​ឱ្យគេង​លក់។​តែ​គួរ​ជៀស​វាង​ការ​ស្តាប់​បទ​ចម្រៀង​បែប​កន្ត្រាក់។
9. ជួប​គ្រូ​ពេទ្យ ​និង​លេប​ថ្នាំជំនួយ​ស្មារតីប្រសិន​បើ​អ្នក​សាក​ល្បង​គ្រប់វិធី ​ខាង​លើ​ហើយ​នៅ​តែ​មិន​បាន​ផល ​ដូ​ច្នេះ​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ​ហើយ​ទទួល​យក​ការ​ព្យា​បាល​ដោយ​សម​រម្យ។
អត្ថបទៈ Ramy
​​​​​​