Dj តូច​រូប​នេះ​ធ្លាប់​ធ្វើ​ឲ្យ​ផ្អើល​ឆាក​ Got Talent នៅ​អាហ្វ្រិក​ខាង​ត្បូង​

គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​ឃើញ​តែ​ Dj គឺ​​ជា​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ តែ​យ៉ាង​ណា​ក្នុង​កម្មវិធី​ Got Talent ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ឆ្នាំ​២០១៥​មាន​ Dj វ័យ​៣​ឆ្នាំ​ម្នាក់​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ។

ដែល​ Dj តូច​នោះ​មាន​ឈ្មោះ​ថា​ Dj Arch Junior ដែល​គេ​មាន​សមត្ថភាព​បញ្ជា​ឧបករណ៍​ Mix ភ្លេង​យ៉ាង​ស្ទាត់​ជំនាញ​ដែល​ភ្លេង​ដែល​គេ​ Mix នោះ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ដែល​ទស្សនា​នៅ​ទី​នោះ​អង្គុយ​នៅ​កៅអី​លែង​នឹង​គ្រប់ៗ​គ្នា​ ។ សូម​បញ្ជាក់​ថា​ក្មេង​ប្រុស​តូច​នោះ​​ក៏​ជា​ម្ចាស់​ពាន​ Got Talent ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០១៥​នោះ​ផង​ដែរ​ ។

តោះ​ចង់​ដឹង​ច្បាស់​ថា​គេ​មាន​សមត្ថភាព​ប៉ុណ្ណា​សូម​ទស្សនា​ទាំង​អស់​គ្នា ៖

ប្រភព ៖ Youtube & 
អត្ថបទ ៖ វិចទ័រ

  • Dj តូច​រូប​នេះ​ធ្លាប់​ធ្វើ​ឲ្យ​ផ្អើល​ឆាក​ Got Talent នៅ​អាហ្វ្រិក​ខាង​ត្បូង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: