រមណីយដ្ឋាន អាង​ជីងចក់ លាក់ខ្លួន​ក្បែរ​ភ្នំ​ខៀវ​

6 Videos


​គេ​សង្កេតឃើញ​ជួរ​ភ្នំ​ខៀវ​ដ៏​ខ្ពស់ត្រដែត​លាតសន្ធឹង​ជាប់​គ្នា​ជាច្រើន​គីឡូម៉ែត្រក្នុងទិសដៅពី​កើ​តទៅ​លិច ហើយ​នៅក្បែរ​ភ្នំ​នេះ​មាន​អាង​មួយ​ដែល​មានទឹក​ហូរ​ធ្លាក់​មកពី​លើ​ភ្នំ​ចូលក្នុង​អាង ។ នៅ​រដូវវស្សា​មានទឹក​ច្រើន​វា​បាន​ហូរ​ធ្លាក់​បន្តទៅ​កាន់​វាលទំនាបមាន​ទិដ្ឋភាពគួរឱ្យ​ទាក់ទាញ​បំផុត ។ ទឹក​ហូរ​ពីលើ​កំពូលភ្នំ​នេះ គេ​អាច​ច្នៃ​ជា​ទំនប់​ទប់ទឹក​យកទៅ​ចែកចាយជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដល់​ភូមិ​ជាច្រើន​ក្នុង​សង្កាត់​ទួល​ល្វា និង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ព្រមទាំង​អាចបង្កើត​ទៅជា​ប្រភពទឹក​យកទៅ​ស្រោចស្រព​ដំណាំ​ចម្ការ សាវម៉ាវ ស្វាយ ទុរេន និង ដំណាំ​ហូប​ផ្លែ បន្លែបង្ការ​ផ្សេងៗ បាន​យ៉ាង​ងាយស្រួល​ផងដែរ ។​

រមណីយដ្ឋាន អាង​ជីងចក់ លាក់ខ្លួន​ក្បែរ​ភ្នំ​ខៀវ​

M88


​ជាក់ស្តែង​រមណីយដ្ឋាន​«​អាង​ជីងចក់​»ដែល​កំពុង​លាក់ខ្លួន​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំជន​ក្រុងប៉ៃលិន​ប្រហែលជា ៤ ទៅ ៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ ប្រសិនបើ​មន្ទីរ​ទេសចរណ៍និងអាជ្ញាធរខេត្ត ជួយជ្រោមជ្រែង​កែច្នៃ​តាមរយៈ​ការអភិវឌ្ឍ​ផ្លូវ​គមនាគមន៍អភិវឌ្ឍ​កន្លែង​កម្សាន្តជួសជុលស្ពាន​ឆ្លង​អាងដាក់​ទូកដាក់​ទា​ទឹកសម្រាប់​ជិះ​កម្សាន្ត ​បន្ថែមទៀត​នោះ គេ​អា​ចរក​ចំណូលមកពី​រមណីយដ្ឋាន​មួយ​នេះ និងចូលរួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រី ក្រ​ក្នុង​សហគមន៍ បាន​មួយកម្រិត​ផងដែរ ។

រមណីយដ្ឋាន អាង​ជីងចក់ លាក់ខ្លួន​ក្បែរ​ភ្នំ​ខៀវ​

​លោក អ៊ុក យ៉ា​រិ​ទ្ធ អាយុ ៥៦ ឆ្នាំ លោកស្រី កែវ ពុ​ទ្ធី​តា អាយុ ៥៥ ឆ្នាំ មាន​ស្រុកកំណើតនៅ​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅលើមាត់​អាង ជីងចក់ បាន​រៀបរាប់​ឱ្យដឹងថាពួកគាត់​មក​រស់នៅ​ទីនេះ​អស់​រយៈពេល​ពីរ​ឆ្នាំមកហើយ ដោយមក​ចាំ​ដី​ឱ្យ​បងប្រុស​ម្នាក់​ឈ្មោះ កែវ សុខ​ប្រកប អាយុ ៥៧ ឆ្នាំ រស់នៅប្រទេស​ថៃ ដែល​បាន ទិញ​ដី​ចំនួន ៨ ហិកតារ គឺជា​រមណីយដ្ឋាន​អាង​ជីងចក់​នេះមាន​ទីតាំង នៅជាប់​ខាងជើង​តំបន់​ជួរ ភ្នំ​ខៀវ ស្ថិតក្នុង​ភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដែល​កាលពី​សម័យមុន​ទឹកដី​នេះប្រកបដោយ​ព្រៃព្រឹក្សា​លតា​វល្លិ​យ៉ាង ក្រាស់ឃ្មឹក ហើយ ជា​អាងទឹក ដែល​ជនជាតិ​បារាំង​ធ្វើឡើង​សម្រាប់​ទាញយក​ទឹក​ទៅ​ស្រោចស្រព​ដំណាំ កាហ្វេ​របស់​ពួកគេលុះ​ក្រោយមក​ទឹកដី​នេះ​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ខ្មែរក្រហម ។

រមណីយដ្ឋាន អាង​ជីងចក់ លាក់ខ្លួន​ក្បែរ​ភ្នំ​ខៀវ​

​ដោយ​ចង់​ផ្តិត​យក​រូបភាព​ដ៏​ស្រស់បំព្រង របស់​រមណីយដ្ឋាន​មិនទាន់​កែច្នៃ​នេះអ្នកយកព័ត៌មាន​របស់​យើង​បានពឹង​អ្នក​ស្គាល់ផ្លូវ​ចំនួន​ប្រាំ​នាក់​ជា​យុវវ័យ​ឱ្យ​ជូន​ដំណើរ​ដោយ​ចំណាយ ពេល​ប្រហែល ២០ នាទី​ប៉ុណ្ណោះ ។ គ្រាន់តែ​ជិះ​ម៉ូតូ​តាម​ផ្លូវលំ​ឆ្ពោះទៅ​ទិស​ខាងលិច​ឆៀងខាងត្បូងហើយ​ចូល​ទៅដល់​ក្បែរ​មាត់​អាង​តែម្តង ។

​បច្ចុប្បន្ន​ពុំ​សូវ​មាន​ភ្ញៀវទេសចរ​ចូលទៅ​លេង​ប៉ុន្មាន​ទេ ព្រោះ​ពុំ​សូវមាន​អ្នក​ស្គាល់ផ្លូវ ហើយពុំ​សូវ​មានការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ ទើប​ភ្ញៀវ​ពុំ​សូវ​ស្គាល់និងចូល​ទៅលេង​ទីនោះ​ប៉ុន្មាន ទ្បើ​យគឺមានតែ​រដូវចូលឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ និង ពេល​ចូលឆ្នាំ​ចិន​តែប៉ុណ្ណោះ ។

រមណីយដ្ឋាន អាង​ជីងចក់ លាក់ខ្លួន​ក្បែរ​ភ្នំ​ខៀវ​

​បុរស​ម្នាក់ ឈ្មោះ រឿន សក្តា អាយុ ២៦ ឆ្នាំ ដែល​បាន​ជូន ដំណើរ​អ្នកយកព័ត៌មាន​យើង​ទៅមើល​ក្បាលទឹក​អាង​ជីងចក់ បាន រៀបរាប់​ឱ្យដឹងថា ដោយសារ​រមណីយដ្ឋាន​នេះ​មិនទាន់មានផ្លូវ​គមនាគមន៍​ល្អ ដូច្នេះ​អ្នកទេសចរ​ត្រូវ​តស៊ូ​បន្តិច​ទើប​ទៅដល់ ។ ទោះជា​នឿយហត់​ធ្វើដំណើរ​យ៉ាងណាឱ្យតែបាន​ទៅដល់​កន្លែង​ទឹក​ហូរ​ធ្លាក់ ធ្វើឱ្យ​អារម្មណ៍​បាន​ធូរស្រាល​ពីទុក្ខ​កង្វល់​មួយ​រំពេច ឬ បាន​ត្រជាក់ចិត្តភ្លាម​នៅពេល​ឃើញ​ទឹក​ហូរ​រឹមៗ​តាម​ចន្លោះ​ផ្ទាំង​ថ្មដា ។ លោក​បន្តថាទឹកធ្លាក់​នេះ​មាន​ខួបប្រាំងខួបវស្សា​មិនដែល​ដាច់​ទេ ប៉ុន្តែ​ខែប្រាំង​ទឹក ធ្លាក់ តិចៗ តែបើ​នៅ​រដូវវស្សា​វិញ​ចរន្តទឹក​ធ្លាក់​ខ្លាំង​តាំង​ពីលើ​ដល់ក្រោម​ប្រវែង​ប្រហែល​ពីរគីឡូម៉ែត្រ​ឯណោះ ។ កន្លងមក​ក៏មាន​អ្នកទេសចរ​ទៅ កម្សាន្ត​ជារឿយៗ​ដែរគឺមាន​ច្រើនតែ​ក្នុងពេល​បុណ្យប្រពៃណី​ជាតិ​ធំៗហើយ​មានភ្ញៀវ​ជនជាតិ​ថៃ និង ខ្មែរមកលេង​យ៉ាងច្រើន​ដែរ ។

​លោក ហុង ឌុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថាអាង​ជីងចក់នេះ​ត្រូវបាន​គេគ្រប់គ្រង​ចំនួន​ពីរឬ បី​ដំណាក់កាល​រួចមកហើយ គឺ​ការគ្រប់គ្រងជា​សហគមន៍តែ​ក្រោយមកក្រុមហ៊ុនឯកជន​ជា​អ្នកគ្រប់គ្រង​វិញ ។ រហូតមក ដល់ពេល​ឥឡូវនេះ​មន្ទីរ​ក៏ដូចជា​អាជ្ញាធរជំរុញនិង បើកចំហ​ឱ្យ​ក្រុមហ៊ុន​ឯកជនប្រកប​អាជីវកម្ម តែ​មិនទាន់បាន​រលូន​នៅឡើយ​ទេ ព្រោះ​អ្នកទិញ​ដី​នេះ​រស់នៅស្រុកថៃហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុនគេ​បាន​ទិញ​សត្វ​អូ​ទ្រិ​សយកមក​ចិញ្ចឹម​នៅ​ទីនេះ​ចំនួន​ពីរ​បី​ក្បាល​ដែរក្រោយមក​ក៏​លង់ទឹក​អាង​នេះ​ស្លាប់​អស់​ទៅ ។

​អាង​ជីងចក់​ជា​កន្លែង​ស្ទូចត្រី​លេង​យ៉ាង​សប្បាយ ព្រោះ​ម្ចាស់​គេ​បាន​ចិញ្ចឹមត្រី​យ៉ាងច្រើន ជាក់ស្តែង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុនគេ​បាន​ប្រមូល​ផល​ត្រី​យកទៅលក់នៅ​ស្រុកថៃ​រាប់​តោន​ផងដែរ ។ ក្រោយមក​ម្ចាស់​គេ​មាន​គម្រោង​ចង់​បង្កើតសួនសត្វ​នៅ​ទីនោះ​ដើម្បីឱ្យ​ភ្ញៀវទេសចរ​ចូលទៅទស្សនា​កម្សាន្ត ។ លោក​ជឿ ជាក់​ថា ម្ចាស់​កម្មសិទ្ធិ អាជ្ញាធរខេត្តរាជរដ្ឋាភិបាលនឹងធ្វើ​ការអភិវឌ្ឍ​មូលដ្ឋានប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ឆ្ពោះទៅ​អាងទឹក​ធ្លាក់​ក្នុងពេល​ឆាប់ៗ​នេះមិន​ខានហើយ​បើសិនជា​អាង​ជីងចក់​មានការ​កែច្នៃជីវភាព​ពួកគាត់​នឹង​ស្ទុះ​ងើបឡើង ជា​មិន ខាន​ដោយសារ​វិស័យ​ទេសចរណ៍ធម្មជាតិ​ជួយ​យឹតយោងហើយ​ស្របពេលដែល​ពួកគាត់ ប្រមូល ផលដំណាំ​ជាច្រើន​មុខ​នៅ​ខាងលើ​ភ្ញៀវ​អាច​ទិញយកទៅ​ផ្ញើ​ក្រុមគ្រួសារធ្វើឱ្យ​ពួកគាត់​រកប្រាក់​ចំណូល​បាន​យ៉ាងច្រើន​នៅ​តំបន់ទេសចរណ៍​នេះ​ផងដែរ ៕ លី​លី​