អាល្លឺម៉ង់​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់​តែ​ចុង​ក្រោយ​អង់គ្លេស​តាម​យក​ឈ្នះ​វិញ​ទាល់​តែ​បាន​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​មិត្តភាព​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​ដោយ​លទ្ធផល​៣​ទល់​នឹង​២​លើ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Toni Kroos ( នៅ​នាទី​៤៣​ ) និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Mario Gomez នៅ​នាទី​៥៧​ ។

តែ​យ៉ាង​ណា​ក្រោយ​មក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​វាយ​បក​រហូត​អាច​រក​បាន​៣​គ្រាប់​មក​វិញ​ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Harry Kane ( នៅ​នាទី​៦១​ ) , Jamie Vardy ( នៅ​នាទី​៧៤​ ) និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Eric Dier ( នៅ​នាទី​៩០​ ) ។

សូម​ទស្សនា​វីដេអូ​នៃការ​ប្រកួត​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ

  • អាល្លឺម៉ង់​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់​តែ​ចុង​ក្រោយ​អង់គ្លេស​តាម​យក​ឈ្នះ​វិញ​ទាល់​តែ​បាន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:វីដេអូ
Tags: