អ្នកគាំទ្រ ចូលរួមឡើងបាក់ទឹកបាក់ដី​ ព្រោះតារាថៃល្បីៗទាំងអស់ នាំគ្នាប្រមូលផ្តុំគ្នា ក្នុងកម្មវិធីដ៏អស្ចារ្យមួយ! (រូបភាព)

ថៃ៖ កាលពីម្សិលមិញនេះ ព្រឹត្តិការណ៍ដ៏ធំមួយ របស់ប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៣ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

តារាស្រីប្រុស ស្រីជាច្រើនដួង ដែលល្បីល្បាញបំផុត ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៣ បានមកប្រមូលផ្តុំគ្នាទាំងអស់ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ចំពោះតារានីមួយៗ បាននាំគ្នា រៀបចំខ្លួនប្លែកៗ ទៅតាមការសម្តែងរបស់ពួកគេ ដូចជា ការឡើងច្រៀង បង្ហាញម៉ូត រាំរបាំ លេងកីឡា និងបង្ហាញឈុតឆាកខ្លី តាមរឿងភាគថ្មីៗរបស់ពួកគេជាដើម។ 

ក្នុងនោះដែរ តារាល្បីៗ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍នោះ មានដូចជា នាង Chompoo នាង Kimberly នាងYaya នាងTaew Nataporn នាង Patricia Tanchanok Good នាង Pat Napapa លោក Mario លោក Jame Jirayu លោក Tono ជាដើម និងតារាផ្សេងទៀតជាច្រើន។ ហើយជាពិសេស នាង Vanda ក៏បានចូលរួមជាមួយកូនស្រី ដើម្បីមកជំនួសស្វាមីរបស់នាង លោក Por ផងដែរ។

មិនតែប៉ុណ្ណោះ អ្នកគាំទ្រយ៉ាងច្រើនកុះករ បាននាំគ្នាស្រែកយ៉ាងកងរំពង នៅពេលបានឃើញតារាក្នុងដួងចិត្តរបស់ពួកគេសម្តែង៕ 

តោះមើលសកម្មភាពដ៏អស្ចារ្យ របស់តារាទាំងអស់ ប្រចាំប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៣ ទាំងអស់គ្នា៖   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • អ្នកគាំទ្រ ចូលរួមឡើងបាក់ទឹកបាក់ដី​ ព្រោះតារាថៃល្បីៗទាំងអស់ នាំគ្នាប្រមូលផ្តុំគ្នា ក្នុងកម្មវិធីដ៏អស្ចារ្យមួយ! (រូបភាព)已关闭评论
  • 8 views
  • Hide Sidebar
    A+