តើ​និមិត្តសញ្ញា«​ដំរី​ជាន់ខ្លា​» របស់​ខេត្តកំពង់ធំ មាន​អត្ថន័យ​ដូចម្ដេច​?

​ភ្នំពេញ​៖ ខេត្តកំពង់ធំ គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅត្រង់​ចំណុចកណ្ដាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ទស្សន​វត្ស​ទី​៦០ ខេត្ត​នេះ​បានកំណត់​យក​និមិត្តសញ្ញា​« ដំរី​ជាន់ខ្លា​» ជា​តំណាង​ឲ្យ​ខេត្តកំពង់ធំ​។  តើ​មូល​ហេតុអ្វី​បានជា​គេ​កំណត់​យក​«​ដំរី​ជាន់ខ្លា​» ជា​តំណាង​ឲ្យ​ខេត្តកំពង់ធំ​?

​តាម​ប្រសាសន៍ របស់លោក ហ៊ិ​ន សុភ័ណ អនុប្រធាន​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា ការសម្រេច​ជ្រើស​យក​រូប​«​ដំរី​ជាន់ខ្លា​» ជា​និមិត្ត​រូបតំណាង​ឲ្យ​ខេត្តកំពង់ធំ​នេះ គឺ​យោងទៅលើ​ហេតុផល​ពីរ​យ៉ាង​៖ ហេតុផល​ទី​១. គឺ​ដោយសារ សម័យ​នោះ​ខេត្តកំពង់ធំ​គឺជា​ខេត្ត​មួយ​ដែល​ស​ប្បូរ​ទៅដោយ​សត្វព្រៃ ឆ្លងកាត់​ពី​ផ្នែក​ខាងកើត ទៅ​ផ្នែក​ខាង​លិចទៅ​តំបន់​វាលទំនាប់ គឺ​នៅ​រដូវប្រាំង និង​ពី​ផ្នែក​ខាងលិច ទៅ​ផ្នែក​ខាងកើត​វិញ​នៅ​រដូវវស្សា ជាពិសេស​គឺ​សត្វ​ដំរី ហើយ​និង​សត្វ​ខ្លា​នេះ​តែម្ដង​។

​ចំណែក​ហេតុផល​ទី​២ វិញ​នោះ គឺ​ដោយសារ​គេ​ចង់ភ្ជាប់​និមិត្ត​រូបនេះ ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អក្សរ​សិ​ល្បិ៍​ខ្មែរ ដោយ​យកតាម​រឿង​រាមា​យានៈ នៅត្រង់​ជម្លោះ​ព្រះរាម និង​ក្រុង​រាពណ៍ ។ ព្រោះ​នៅក្នុង​សាច់រឿង​នោះ ក្នុង​ជម្លោះ​រវាង​ព្រះរាម និង​ក្រុង​រាពណ៍​នេះ ទ័ព​របស់​ក្រុង​រាពណ៍​បាន​ប្រែ​រូប​ជា​សត្វ​ដំរី ចំណែក ទ័ព​ស្វា​របស់​ព្រះរាម​បាន​ប្រែ​រូប​ជា​សត្វ​ខ្លា ដើម្បី​ប្រយុទ្ធ​គ្នា​ក្នង​សង្គ្រាម​ដើម្បី​ដណ្ដើមយក​នាង​សីតា ដែល​ក្រុង​រាពណ៍ បាន​ចាប់​ទៅ​។​

​ហេតុនេះហើយ សម័យ​នោះ​ខ្មែរ​យើង​ក៏​សម្រេចយក និមិត្តសញ្ញា​«​ដំរី​ជាន់ខ្លា​»​នេះ ជា​តំណាង​ឲ្យ​ខេត្តកំពង់ធំ នៅពេលដែល​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ​វរ្ម័ន មាន​ព្រះរាជ​បញ្ជារ​ឲ្យ​ខេត្ត​ទាំងអស់​បង្កើត​រូបសំណាក​សម្គាល់​ខេត្ត​នីមួយៗ នៅ​ទស្សវត្ស​ឆ្នាំ​ទី​៦០​នោះ​៕

​ដកស្រង់​ពី​៖ ឯកសារ​ស្រាវជ្រាវ​របស់​ក្រុមយុវជន​ស្រាវជ្រាវ​វិទ្យាល័យ​កំពង់​ឈើទាល​

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​