នេន​ ទុំ​ ប៉ះ​លោក​តា ​ស្មៀន​ប៉េ បែបអាយ៉ៃ​ឆ្លើយ​ឆ្លង​ ក្នុង​តន្រ្តី ARAK

តារា​រ៉េប​នេន​ទុំ នឹង​មាន​វត្ត​មាន​ក្នុង​កម្មវិធី​តន្រ្តី ARAK ខាង​មុខ​នេះ ហើយ​អ្វី​ដែល​ពិសេស​លោក​ប្រាប់​ថា​នឹង​មាន​​ការ​បង្ហាញ​ពិសេស​ជាមួយ​លោក​តា​ស្មៀន​ប៉េ រួម​ជាមួយ​នឹង​ឧបករណ៍​ភ្លេង​បុរាណ​ទៀត​ផង។

 

“តន្ត្រី​ ARAK នេះ​ពិសេស​​ណាស់​ព្រោះ​​ខាង​អ្នក​រៀប​ចំ​​គេ​ធ្វើ​កម្មវិធី​នេះ​ដើម្បី​អភិរក្ស​វប្បធម៌​ខែ្មរ​និង​ចង់​បង្ហាញ​អ្វី​ដែល​ជា​របស់​ខ្មែរ ហើយ​ចំណែក​បង​វិញ​ក៏​មាន​អ្វី​ដែល​ពិសេស​ដែរ​គឺ​បង​នឹង​មាន​ចម្រៀង​រួម​គ្នា​ជា​មួយ​លោក​តា​ស្មៀន​ពេ ជា​របៀប​អាយ៉ៃ​ឆ្លើយ​ឆ្លង​ ដែរ”។ នេន​ទុំ​ ថ្លែង​មក​កាន់ Sabay។

 

នេន​ ទុំ​ ប៉ះ​លោក​តា ​ស្មៀន​ប៉េ បែបអាយ៉ៃ​ឆ្លើយ​ឆ្លង​ ក្នុង​តន្រ្តី ARAK

(រូបថត ផ្តល់​ដោយ​ នេន​ ទុំ)

​តន្រ្តី​ ARAK ដែល​នឹង​ជិត​មក​ដល់​នេះ នេន​ ទុំ មាន​៤​បទ​ដូចជា​ ១ដើរ​ឆែក​ក្រមុំ ២មេម៉ាយ​តែ​នៅ​អេម ៣អា​មោក​លក់​ម៉ាំ​៤គ្រប់​យ៉ាង​ដើម្បី​កាទ្រីត​ ជា​បទ​និពន្ធ​ថ្មី​ សម្រាប់​ឱកាស​រាំ​លេង​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី នេន ទុំ។

 

មិន​តែ​ប៉ុណ្ណោះ​ លោក សេង​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ ANUSSA ​បន្ត​ថ្លែង​មក​​កាន់ ​Sabay ទៀត​ថា​ ​នឹង​មាន​អញ្ជើញ​ក្រុម​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​ជំនាញ​ខាង​ឧបករណ៍​បុរាណ​ មក​ប្រគំ​ចែក​ចាយ​ ផ្សព្វ​ផ្សាយ និង​មាន​បំណង​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​នៅ​ចាំ​ និង​ស្គាល់​អ្វី​ដែល​ជា​មរតក​ខ្មែរ។

 

នេន​ ទុំ​ ប៉ះ​លោក​តា ​ស្មៀន​ប៉េ បែបអាយ៉ៃ​ឆ្លើយ​ឆ្លង​ ក្នុង​តន្រ្តី ARAK

 

នាយក​ប្រតិបត្តិ​ ANUSSA ខាង​លើ​ បន្ថែម​ថា​ ៖ “បង​ប្អូន​អាច​ចូល​រួម​កម្សាន្ត​ជា​មួយ​ក្រុម​ពួក​យើង​ ដោយ​ក្នុង​នោះ​ ពួក​គេ​អាច​រាំ​លេង​កម្សាន្ត​ជា​មួយ​គ្នា​ ព្រោះ បទ​ទាំង​អស់​សុទ្ធ​តែ​បទ​សម្រាប់​រាំ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ ជាតិ​ខ្មែរ​យើង​ទាំង​អស់”។

 

ជាមួយ​គ្នា​ក៏ មាន​សិល្បករ​ជា​ច្រើន​ដួង​​​ទៀត​ដូចជា​លោក ហេង ពិទូក្រុម​​ Rap Clap Ya Hands DJ Maily ស្រី​លក្ខណ៍ ម្ចាស់​ពាន់​រង្វាន់​​ The MIC 2015​ និង​សិល្បករ​ជា​ច្រើន​រូប​ទៀត នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះថ្ងៃទី​៩​ខែ​មេសា នៅ​CKCC ​ផង​ដែរ។

 

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន ANUSSA និង​សហការ​រៀបចំ​ដោយ Sabay​ ។ សំបុត្រ​ចូល​រួម​ មាន​តម្លៃ​៥​ដុល្លារ​សម្រាប់​ខែ​មីនា​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម ប្រិយមិត្ត​អាច​​ទាក់​ទង​លេខ​ទូរស័ព្ទ​ 012 230 140 / 010 911 776 ឬ​ចូល​​ទំព័រ facebook.com/AnussaEventPlanner៕

 

នេន​ ទុំ​ ប៉ះ​លោក​តា ​ស្មៀន​ប៉េ បែបអាយ៉ៃ​ឆ្លើយ​ឆ្លង​ ក្នុង​តន្រ្តី ARAK

 

អត្ថបទ៖ ថា ម៉ាលីដា