ពានរង្វាន់វេសឡាញ អេឌ្យូខេសិនគ្រុប ឆ្នាំ ២០១៦ លើកទី១ចាប់ផ្តើមហើយ

ភ្នំពេញ៖ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី បានបើការប្រកួត បាល់ទាត់ ពានរង្វាន់វេសឡាញ អេឌ្យូខេសិន គ្រុប ឆ្នាំ ២០១៦ លើកទី១របស់ខ្លួន នៅទីលានបាល់ទាត់ វេស្ទើន នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៦ ដោយមានការអញ្ជើញ ចូលរួមពិធីបើកពី លោកតែ ឡាយ ប្រធាននាយកអប់រំ និងធនធានមនុស្ស នៃសឡាញ អេឌ្យូខេសិន គ្រុប។

ចំពោះការប្រកួតពានរង្វាន់ ខាងលើកនេះមាន៧ ក្រុមចូលរួម ដែលបែងចេញជា២ ពូល គឺ ពូល “ក” ក្រុមបាល់ទាត់ សាលារៀន វេសឡាញសាខា ដូនភ្នំពេញ, ក្រុមបាល់ទាត់សាលារៀន វេសឡាញ សាខាច្បារអំពៅ, ក្រុមបាល់ទាត់សាលារៀន វេសឡាញ សាខាសន្ធរម៉ុក និង ក្រុមបាល់ទាត់ សាលារៀនវេសឡាញ សាខាទួលទំពូង រីឯ ពូល “ខ” ក្រុមបាល់ទាត់សាលារៀន វេសឡាញ សាខាផ្សារតូច , ក្រុមបាល់ទាត់ សាលារៀន វេសឡាញ សាខាស្ទឹមមានជ័យ និង ក្រុមបាល់ទាត់សាលារៀន វេសឡាញ សាខាទួលស្វាយព្រៃ។

លោក  តែ ឡាយ បានមានប្រសាសន៍ថា ជួសមុខឲ្យ លោកប្រធាននាយក ប្រតិបត្តិនៃ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី សូមថ្លែងអំណរគុណ ដល់មាតិបិតាដែល បានអនុញ្ញាត កូនជាសិស្សចូលរួមការ ប្រកួតបាល់ទាត់ពានរង្វាន់នេះ។ ចំពោះព្រឹត្តិការណ៍នេះ សាលាយើងនឹង បន្តធ្វើជារៀង រាល់ឆ្នាំបន្តបន្ទាប់ នៅឆ្នាំខាងមុខទៀត ក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យ កីឡាបាល់ទាត់កម្ពុជា ដូចដែលយើង ទាំងអស់ដឹងហើយថា ប្រទេសកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះការប្រកួត កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣។

លោកបានបន្តថា ការរៀបចំប្រកួតនេះ ហាក់ដូចជាការបង្កើត ថ្នាលមួយដើម្បីជ្រើសរើស និងបណ្តុះបណ្តាលកីឡាករ ដ៏ល្អនាពេលអនាគត លើសពីនេះទៅទៀត កីឡានាំមកនូវសុខភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ អារម្មណ៍ហ្នឹងហ្ន ប្រាជ្ញាវៀងវៃ ព្រមទាំងនាំឲ្យ យើហអាចគេចផុតពី គ្រឿងញៀន និងអំពើពាលា អាវាសែទៀតផង។ ជាកសែ្តង ក្រុមហ៊ុនវេសឡាញ ឌ្យូខេសិន គ្រុបមានកីឡាជាច្រើន ប្រភេទដូចជា បាល់ទាត់ បាល់ទះ បាល់បោះ វាយកូនឃ្លីលើតុ (ប៉េងប៉ុង) តេក្វាន់ដូ ហែលទឹក បន្ទាប់ខាងក្រុមហ៊ុន នឹងមានបើកការប្រកួតកីឡា វាយកូនឃ្លីលើតុ (ប៉េងប៉ុង) តេក្វាន់ដូ ជាបន្តបន្ទាប់ទៀត៕

ពានរង្វាន់វេសឡាញ អេឌ្យូខេសិនគ្រុប ឆ្នាំ ២០១៦ លើកទី១ចាប់ផ្តើមហើយ

ពានរង្វាន់វេសឡាញ អេឌ្យូខេសិនគ្រុប ឆ្នាំ ២០១៦ លើកទី១ចាប់ផ្តើមហើយ

ពានរង្វាន់វេសឡាញ អេឌ្យូខេសិនគ្រុប ឆ្នាំ ២០១៦ លើកទី១ចាប់ផ្តើមហើយ

ពានរង្វាន់វេសឡាញ អេឌ្យូខេសិនគ្រុប ឆ្នាំ ២០១៦ លើកទី១ចាប់ផ្តើមហើយ