បុរសម្នាក់ចូលចិត្ត ញ៉ាំសាច់ឆៅ ចុងក្រោយកើត តេនញ៉ាប្រវែង ជិត៥ម៉ែត្រ

ក្រុមគ្រូពេទ្យបានស្រឡាំងកាំង និងរអើមជាខ្លាំង បន្ទាប់ពីបានយក តេនញ៉ាប្រវែង៤,៨៨ម៉ែត្រ ចេញពីក្នុងខ្លួនបុរស ម្នាក់ដែលចូលចិត្ត ញ៉ាំសាច់ឆៅ ហើយត្អូញត្អែ ថាចេះតែឈឺក្នុងពោះ ។

បុរសម្នាក់ចូលចិត្ត ញ៉ាំសាច់ឆៅ ចុងក្រោយកើត តេនញ៉ាប្រវែង ជិត៥ម៉ែត្រ

 បុរសវ័យ៤៥ឆ្នាំម្នាក់ ត្រូវបានគេឱ្យដឹងថា ជាអ្នកចូលចិត្ត ញ៉ាំសាច់ឆៅគោ និងត្រីឆៅរបស់ជប៉ុន បានមកពិនិត្យ សុខភាពនៅមន្ទីរពេទ្យ ៣០៣ ក្នុងក្រុងណានីង ភាគខាងត្បូងប្រទេសចិន ហើយត្រូវបានគ្រូពេទ្យ រកឃើញថាមានពង តេនញ៉ាជាច្រើននៅក្នុងលាមក។

បុរសម្នាក់ចូលចិត្ត ញ៉ាំសាច់ឆៅ ចុងក្រោយកើត តេនញ៉ាប្រវែង ជិត៥ម៉ែត្រ

ក្រៅ ពីប៉ារ៉ាសិតក្នុងពោះវៀននេះ គេក៏បានរកឃើញ មេរោគម្យ៉ាងទៀតដែលចូលទៅ វាយប្រហារថ្លើម របស់គាត់ ផងដែរ ដែលបណ្ដាលឱ្យ គាត់ចេះតែមិន ស្រួលក្នុងពោះ ក្អួតចង្អោរ និងរាគ។ គ្រូពេទ្យបានឱ្យគាត់ លេបថ្នាំខ្លះដើម្បីបង្អើល ពួកប៉ារ៉ាសិតទាំង នោះ និងបានសម្រាក នៅមន្ទីរពេទ្យ៥ថ្ងៃ ទម្រាំគ្រូពេទ្យអាចយកវាចេញ ពីពោះវៀនរបស់គាត់បាន។

គ្រូពេទ្យបានបញ្ជាក់ថា តេនញ៉ាអាចលូតលាស់ ដល់ទៅប្រវែង ជាង១៦ម៉ែត្រ និងអាចរស់បានដល់ ទៅ៣០ឆ្នាំក្នុងខ្លួនមនុស្សម្នាក់៕ ប្រភព៖sabay