លោក វ៉ី សំណាង​ ត្រូវ​បាន​ប្រកាស​តែងតាំង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ ​៖ ​លោក​វ៉ី សំណាង ​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ចូលកាន់​ដំណែង​ថ្មី ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា​ ឆ្នាំ​២០១៦​នេះ​ បាន​ប្ដេជ្ញា​ឲ្យ​មន្ត្រី​បក្ស​ ងូតទឹក ដុសក្អែល ឆ្លុះ​កញ្ចក់ និង​ព្យាបាល​ឲ្យ​ខាង​តែ​បាន និង​បន្ត​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​ក្នុង​កំណែ​ទម្រង់​ផ្ទៃក្នុង​បក្ស។

លោក​ឆាយ ថន សមាជិក​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​គណៈកម្មការ​កណ្ដាល​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកំពង់ស្ពឺ បានលើកឡើង​ថា ​ការ​ផ្លាស់ប្តូរ​ប្រធាន​បក្ស​នេះ ​ដោយសារតែ​លោក អ៊ូ សំ​អួន ត្រូវ​ផ្លាស់​ទៅកាន់​ការងារ​ថ្មី ហើយ​បក្ស​ប្រជាជន​ត្រូវ​ឈរ​លើ​គោលការណ៍​ស្រឡាញ់ អាណិត ចាត់​ទុក​ពលរដ្ឋ ជា​បង​ជា​ប្អូន​ជា​កូន​ជា​ចៅ​របស់​យើង។ ការផ្លាស់ប្តូរ​ប្រធាន​បក្ស​នេះ​គឺជា​ការកសាង​ធនធានមនុស្ស​របស់​បក្ស​ឲ្យ​មានការ​កើនឡើង ថែមទាំង​មានការ​អភិវឌ្ឍ​​​បន្ថែម​ក្នុង​ការងារ​ដឹកនាំ​បក្ស។

នា​ឱកាស​​នោះ​លោក បណ្ឌិត ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​ក៏​មាន​វត្តមាន​ធ្វើជា​សាក្សី​ក្នុង​ការ​ផ្ទេរ​ការងារ​ប្រធាន​បក្ស​នេះ​ដែរ៕