សម្តេច​តេ​ជោ​ បង្ហាញ​រូប​ថត​​ រដ្ឋមន្ត្រីការបរទេស​ក្មេង​ជាងគេ​នៅ​ក្នុង​ពិភពលោក ​កាលពី​៣៧​ឆ្នាំ​មុន

សម្តេច​តេ​ជោ​ បង្ហាញ​រូប​ថត​​ រដ្ឋមន្ត្រីការបរទេស​ក្មេង​ជាងគេ​នៅ​ក្នុង​ពិភពលោក ​កាលពី​៣៧​ឆ្នាំ​មុន



ភ្នំពេញ​ ៖ ​កាលពី​ ម្សិលមិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផុស​រូបថត​មួយ​សន្លឹក​ដែល​សម្តេច​បញ្ជាក់​ថា រូបថត​មួយ​សន្លឹក​នេះ​ដែល​ទើប​រក​ឃើញ។

សម្តេច បាន​សរសេរ​ក្នុង ហ្វេ​ស​ប៊ុ​កថា រូបនេះ​កាល​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្នុង​វ័យ​២៧​ឆ្នាំ គឺជា​រដ្ឋមន្ត្រី​ដែល​ក្មេង​ជាងគេ​នៅ​ក្នុង​ពិភពលោក​នេះ​ ត្រូវ​ចេញដំណើរ​លើកដំបូង​ទៅ​បរទេស ដើម្បី​ចូលរួម​ប្រជុំ​ចលនា​មិន​ចូល​បក្ស​សម្ពន្ធ នៅ​រដ្ឋធានី​កូ​ឡំ​បូ ប្រទេស​ស្រីលង្ការ នា​ខែ ឧសភា​ឆ្នាំ​១៩៧៩​។​

ពិបាក​ជាង​កាន់​អាវុធ​ចូល​សមរភូមិ​យោធា​ទៅទៀត​។ ខ្ញុំ​មាន​ខោ​អាវធំ​តែមួយ​កំប្លេ​នេះ​ទេ តែ​ឆន្ទៈ​យុវជន​មិនដែល​ចុះ​ញ៉ម​ចំពោះ​ឧបសគ្គ​ ដែល​នៅ​ពីមុខ​នោះទេ​។ យើង​បាន​ចូលរួម​រហូត​មានការ​ផ្លាស់ប្តូរ​ពី​សង្គ្រាម​មកកាន់​សន្តិភាព និង​ការអភិវឌ្ឍ។

សម្តេច​តេ​ជោ មានប្រសាសន៍​ថ រូបថត​នេះ ថត​នៅ​ព្រលានយន្តហោះ​កា​រ៉ា​ឈី ប្រទេស​ប៉ា​គី​ស្ថាន ពេល​យន្តហោះ​ចុះ​ចាក់​សាំង​។ ៣៧​ឆ្នាំ​កន្លង​ទៅហើយ នៅសល់តែ​ការចងចាំ​ប៉ុណ្ណោះ៕