ខេត្ត​ព្រៃវែង ​​​អាច​នឹង​បាត់បង់​ឱកាស​​ដណ្ដើម​យក​រំដួល​បី​ទង​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត

ខេត្ត​ព្រៃវែង ​​​អាច​នឹង​បាត់បង់​ឱកាស​​ដណ្ដើម​យក​រំដួល​បី​ទង​ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត

ព្រៃវែង​ ៖ ​ខេត្ត​ព្រៃវែង​ អាច​នឹង​បាត់​បង់​ឱកាស​ដណ្តើម​យក​ផ្កា ​រំដួល​៣​ទង ក្នុង​ការ​ចូលរួម ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅ​ក្នុង​ឆ្នាំក្រោយ ​បើ​មិន​មាន​ការចូលរួម​លើក​កម្ពស់​បរិស្ថាន​ពី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នោះ​ទេ។

បើ​ទោះ​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​លោក​ ជា​ សុ​មេធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​ ក្នុង​ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​យកចិត្តទុកដាក់​លើក​កម្ពស់​សោភ័ណភាព អនាម័យ​នៅ​គ្រប់​ទីកន្លែង​ ​ហើយ​នៅ​ក្នុង​ក្រុង​ព្រៃវែង​មាន​លោក​លាភ ភា​រុណ អភិបាលក្រុង​ព្រៃវែង បាន​ចុះ​អនុវត្ត ធ្វើការ​សម្អាត​នៅ​តាម​ដង​ផ្លូវ​ជាប្រចាំ និង​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស នា​ពេល​កន្លងមក​​យ៉ាង​ណា​ក៏ដោយ ​វា​​ហាក់​ដូចជា​មិន​មាន​ភាព​ប្រសើរ​ឡើង​សោះ ពីព្រោះ​នៅ​តាម​ជ្រាំង​មាត់ទន្លេ​មុខ​ផ្សារ​ក្រុង​ព្រៃវែង​ ប្រជាពលរដ្ឋ​ជា​​ច្រើន​បាន​មក​រក​ស៊ី ហើយ​​​​មួយ​ចំនួន​ធំ​មានតែ​ផ្ទះ​ អត់​មាន​បន្ទប់ទឹក និង​បង្គន់​អនាម័យ​ទេ​ ដើរ​បន្ទោបង់ ​ពាសវាលពាសកាល​ជះ​ក្លិន​ស្អុយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​​​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្ដងៗ។ ចំណែក​ការ​ទុកដាក់​សំរាម​វិញ​គឺ​ពួកគាត់ មិនបាន​ទុកដាក់​សំរាម​​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​ជាពិសេស​ មាន​អ្នក​លក់ដូរ​១​ចំនួន​ ដែល​បាន​ទទួល​ការអនុញ្ញាត​ពី សាលាក្រុង​ ពួកគាត់​បាន​យក​កាកសំណល់​ពី​ចំណីអាហារ​ចាក់​ចូល​ច្រាំង​ទន្លេ​​ថែម​ទៀត​ផង។ ពេល​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​មក​លំហែ​កាយ​ដើម្បី​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ច្រាំង​មាត់ទន្លេ​ក្រុង​ព្រៃវែង ពួកគាត់​មានការ​ខកចិត្ត​ជា​ខ្លាំង គ្មាន​អារម្មណ៍ ហើយ​បាន​និយាយថា មិន​ចង់​មក​កម្សាន្ត​កន្លែង​នេះ​ទៀត​ឡើយ។ ​​ចំណែក​ឯ​នៅ​តាម​បង់​អង្គុល​លេង​វិញ​គឺ​សំបូរ ទៅ​ដោយ​រណ្ដៅ​ក្រហេងក្រហូង ជាច្រើន​នៅ​ពីមុខ។

ប្រជាពលរដ្ឋ​សង្ឃឹម​ថា អភិបាលខេត្ត​ព្រៃវែង នឹង​ខិតខំ​ធ្វើ​ការងារ​នេះ​បន្ថែម​ទៀត ​ដើម្បី​អប់រំ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ឲ្យ​យល់ដឹង​ពី​តម្លៃ បរិស្ថាន ដើម្បី​ឲ្យ​យើង​ទាំង​អស់គ្នា​មាន​សុខភាព​ល្អ និង​បន្ត​ចូលរួម​ប្រឡងប្រណាំង ដណ្ដើម​ពាន​រង្វាន់ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ​ ​និង​ដើម្បី​ដណ្ដើម​ ផ្កា​រំដួល​៣​ទង នា​ពេល​ខាងមុខនេះ។

សូម​បញ្ជាក់​ថា កន្លងមក​ខេត្ត​ព្រៃវែង​ធ្លាប់​បាន​ទទួល​បាន​ពានរង្វាន់​ផ្កា​រំដួល ២​ទង ម្តង​រួចហើយ​ក្រោម​ការដឹកនាំ​របស់​លោក​ហាស់​ សារ៉េត​ ជា​អភិបាលខេត្ត​នា​ពេល​កន្លងមក​។ ដូចនេះ​សូម​លោក​​ជា​សុ​មេធី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជួយ​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​អភិបាលក្រុង​ព្រៃវែង​ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​បញ្ហា​​ខាងលើ​នេះ​ផង បើ​មិន​ដូច្នេះ​ទេ​ កុំ​ថា​​ឡើយ​រំដួល​បី​ទង​ តែ​មិន​ស្រួល​រំដួល​ពីរ​ទង​ដែល​មាន​​ហើយ ក៏​អាច​នឹង​បាត់​ទៅ​វិញ​ក៏​ថា​បាន៕