នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន

នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន



ព្រះសីហនុ​ ៖ ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ សហការ​ជាមួយ​នគរបាល​អធិការ​ក្រុងព្រះសីហនុ​ ចាប់​ឃាត់ខ្លួន​ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន។

ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២៦​ ខែ​មីនា ​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៨​ ភូមិ​៤​សង្កាត់​លេខ ៤​ក្រុង​-​ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ​ជនសង្ស័យ​ ដែល​ឃាត់​ខ្លួន​មាន​១/​ឈ្មោះ ហង្ស វុទ្ធី អាយុ​៣៦​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជួល​ម៉ូតូ (​ជួញដូរ គ្រឿងញៀន)។ ២/​ឈ្មោះ ណែ​ត សាវុន អាយុ​១៨​ឆ្នាំ ភេទ​ស្រី ជនជាតិ​ខ្មែរ ​មុខរបរ​ បុគ្គលិក ​ខារ៉ាអូខេ​(​ប្រើប្រាស់​) និង​ទី​៣/​ឈ្មោះ ចាន់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ហាង​បារាំង(​ប្រើប្រាស់)។ សមត្ថកិច្ច​បាន​ប្រាប់​ទៀត​ថា វត្ថុ​តាង​ដកហូត​រួមមាន​១-​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន​១​កញ្ចប់​តូច​ ទម្ងន់​០.១៥​ក្រាម។ ២/​ទូរស័ព្ទ​ចំនួន​៥​គ្រឿង ​៣/​កាមេរ៉ា​ ថតរូប​១​គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ពាក់ព័ន្ធ​បាន​យក​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​ដើម្បី​សាកសួរ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕