សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​

6 Videos


​នៅក្នុង​ពី​ធី​សម្ពោធ​រឿង “​ប្រាសាទ​កំបាំងមុខ​” នៅ​ផ្សារ​ទំនើប​អ៊ី​អន កាលពីពេល​ថ្មីៗ​កន្លងមកនេះ តារា​សម្តែង​សិច​ស៊ី សេង សូ​ណា បានបង្ហាញ​វត្តមាន​ជាថ្មី ក្រោយពី​មាន​ព័ត៌មាន​ថា នាង​មាន​កូនស្រី​ម្នាក់ ដោយ​ការចាក់​មេជី​វិត​បុរស​ដើម្បី​បំពេញ​តាម​បំណង​ចិត្ត​គូស្នេហ៍​ជា​មនុស្ស​ភេទ​ទី​បី​ម្នាក់ ។ ជាមួយគ្នានេះ សេង សូ​ណា ក៏បាន​ប្រាប់ថា នាង​មាន​ពេល​វិល​មកជា​ន់​ឆាក​សិល្បៈ​ជាថ្មី ព្រោះ​ពេលនេះ​ខ្លួន​នាង​ទំនេរ​មិន​ជាប់​ដៃជើង​ទៀតឡើយ ។​

សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​

M88


​ការបង្ហាញ​វត្តមាន​នេះ សេង សូ​ណា បាន​បន្តថា នាង​មិនទាន់មាន​ការងារ​ទេ ព្រោះ​ការបង្ហាញ​វត្តមាន​លើក​នេះ ជា​លើកទីមួយ​ហើយ បន្ទាប់ពី​នាង​ដកខ្លួន​មួយ មួយរយៈ ហើយ​ពេល​ថ្មីៗ​នេះ ក៏មាន​ផលិតកម្ម​មួយចំនួន​បាន​ទាក់ទង​មក​នាង ដើម្បី​ថត​ខ្សែភាពយន្ត​ដែរ ប៉ុន្តែ​ការងារ​ទាំងនោះ​មិនទាន់​ប្រាកដ ដូច្នេះហើយ នាង​មិនអាច​និយាយ​បានឡើយ ។

សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​

​ការបង្ហាញ​មុខជា​ថ្មី​នេះ ថ្វីដ្បិតតែ សេង សូ​ណា ឡើង​គីឡូ​ធ្វើឱ្យ​រូបរាង​របស់​នាង​ធាត់​ទ្រលុកទ្រលន់ បាត់បង់​រូប​សម្រស់​បន្តិច​ក្តី ប៉ុន្តែ​តារា​ស្រី​រូបនេះ​នៅតែ​បញ្ចេញ​ដើមទ្រូង​យ៉ាង​ទ្រលុកទ្រលន់​ដូចដើម​ដដែល ហើយ​នាង​ថែមទាំង​បោះពាក្យ​សម្តី​ថា ភាព​សិច​ស៊ី​គឺ​នាង​មិន​បោះបង់ចោល​ឡើយ ព្រោះ​ការ​ស្លៀកពាក់​បែបនេះ ជា​ចំណង់​ចំណូលចិត្ត​របស់​នាង​តាំងពីដើម​មកម្ល៉េះ ។

សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​

​គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​កន្លងមកនេះ មាន​សិល្បការិនី​ជាច្រើន​បាន​ប្រជែង​គ្នា​បញ្ចេញ​ភាព​សិច​ស៊ី ដោយ​មិន​ខ្លាចរអារ​ការរិះគន់ ឬ ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ឡើយ ហើយ​អ្វី​ដែលជា​ចំណុច​សំខាន់​នោះ ក្រួ​សួង​ពាក់ព័ន្ធ​ក៏​មិនទាន់បាន​ចាត់វិធានការ​ព្រមាន ឬ ហៅ​អ្នក​ទាំង​នោះមក​ណែនាំ​នៅឡើយ ៕ តាន់ ចន្ថា

សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​

សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​

សេង សូ​ណា ចេញមក​បង្ហាញ​ភាព​សិច​ស៊ី​ជាថ្មី ក្រោយពី​សម្រាលកូន​