ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !

6 Videos


​ទោះបីជា​មានកូន និង ស្វាមី​ក៏ដោយ តែ​តារាចម្រៀង ទូច ស្រី​លក្ខ​ណ៏ នៅតែមាន​រូបរាង​តូច​ស្រ​ឡូ​ន គួរអោយ​ខ្នក់ខ្នាញ់ ។ អ្វីដែល​ចាប់​អារ​ម្ម​ណ៏​នោះ តាមរយៈ​រូបថត​ប៉ុន្មាន​សន្លឹក​នេះ គេ​មើលឃើញថា ទូច ស្រី​លក្ខ​ណ៏ ពិត​ជាមាន​រូបរាង​ឡូយ​អស់​ស្ទះ ។​ ​មាន​នារី​មិនតិច​ទេ ដែល​លួច​ច្រណែន​ចង់បាន​រូបរាង​តូច​ច្រលឹង ដូចជា ទូច ស្រី​លក្ខ​ណ៏ ។

ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !

M88


ស្ថិតក្នុង​សម្លៀកបំពាក់​បែប​សាមញ្ញ​អាវយឺត​ខើច​ខ្លី រួមជាមួយ​ខោ​ខូវប៊យ​ពណ៌​ក្រហម​ខ្លី​ត្រឹម​គ្រលៀន​បង្ហាញ​នូវ​ក្បាលពោះ​រាបស្មើ​លំអរ ដោយ​ការបិទ​ត្បូង នៅលើ​ផ្ចិត​កាន់តែ​ធ្វើអោយ ទូច ស្រី​លក្ខ​ណ៏ សិច​សីុ​ថែម​មួយកម្រិត​ទៀត ។ ដើម្បី​បាន​រូបរាង​តូច​ស្រ​ឡូ​ន​បែបនេះ តារាចម្រៀង​ដែលមាន​ស្វាមី​បរទេស​ម្នាក់នេះ មាន​វិធីសាស្ត្រ​ថែរក្សា​ត្រឹមត្រូវ ដោយ​នាង​តែងតែ​ហាត់ប្រាណ និង ទទួលទាន​អាហារ​តាម​ការកំណត់ ។​

ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !

​ក្រោយពី​មាន​ស្វាមី និង កូន ទូច ស្រី​លក្ខ​ណ៏ មិនសូវ​ខ្វល់ខ្វាយ​ជាមួយ និង ការងារ​សិល្បៈ​ដូច​មុន​នោះទេ ។ ជារឿយៗ​នាង​តែងតែ​ចំណាយពេល​ដើរ​កំសាន្ត​ជាមួយ​ក្រុមគ្រួសារ​នៅ​ប្រទេសជិតខាង ។ ប៉ុន្តែ​ចុងក្រោយ​នេះ គេ​ក៏​បានឃើញ​នាង​បង្ហាញមុខ​នៅតាម​កម្មវិធី​ទូរទស្សន៍ និង ចម្រៀង​ខារ៉ាអូខេ​របស់​ផលិតកម្ម​ហង្ស​មាស អាល់​ប៊ុ​ម​ចូលឆ្នាំ​ខ្មែរ​ជាមួយ និង កាយវិការ​បែប​រឡិករឡក់ និង ក្រ​មិុ​ចក្រ​ម៉ើ​ម​របស់​នាង ៕​ចេ​នី​

ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !ទូច ស្រី​លក្ខ​ណ៏ បង្ហាញ​រាង​ឡូយ​អស់​ស្ទះ !