Uran-9​ ​រថក្រោះ​គ្មាន​មនុស្ស​បើក​​រុស្សី​ ទំហំ​តូច​អាច​បញ្ជា​វាយ​ប្រហារ​ពី​ចម្ងាយ​

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ​រុស្សី​ជា​មហាអំណាច​ខាង​ផលិត​គ្រឿង​សព្វាវុធ​ទំនើបៗ​គ្រប់​ប្រភេទ​ ​ហើយ​កាល​ពី​ពេល​ថ្មីៗនេះ​ពួក​គេ​បាន​បញ្ចេញ​នូវ​រថក្រោះ​ថ្មី​ម្យ៉ាង​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​ ​និង​មាន​ទំហំ​តូច​។​

 

Uran-9​ ​រថក្រោះ​គ្មាន​មនុស្ស​បើក​​រុស្សី​ ទំហំ​តូច​អាច​បញ្ជា​វាយ​ប្រហារ​ពី​ចម្ងាយ​

 

ចំពោះ​រថក្រោះ​នោះ​​ម៉ូដែល​ ​Uran-9 ​ដែល​វា​មាន​បំពាក់​ប្រភេទ​កាំភ្លើង​យន្ត​ស្វ័យប្រវត្ត​, មីស៊ីល​ប្រឆាំង​រថក្រោះ​, និង​កាណុង​ទំហំ ៣០មីលីមែត្រ ដែល​អាច​បាញ់​បាន​ ​៤០០ជុំ​ក្នុង​មួយ​នាទី​ ហើយ​អាវុធ​ទាំង​នោះ​គឺ​អាច​បាញ់​ចំ​គោលដៅ​ក្នុងរយៈ​ចម្ងាយ​៤គីឡូម៉ែត្រ​។​ ​លើស​ពី​នេះ​ ​Uran-9​ ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ឡាស៊ែរ​ដែល​អាច​ចាប់​ទី​តាំង​របស់​គូភាគី​បាន​យ៉ាង​ច្បាស់​ផង​ដែរ​។​

 

Uran-9​ ​រថក្រោះ​គ្មាន​មនុស្ស​បើក​​រុស្សី​ ទំហំ​តូច​អាច​បញ្ជា​វាយ​ប្រហារ​ពី​ចម្ងាយ​

 

តែ​សម្រាប់​តម្លៃ​របស់​ ​Uran-9​ ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ឡើយ​ទេ​។​ ​តែ​វា​​នឹង​មាន​វត្តមាន​សម្រាប់​ទីផ្សារ​សព្វាវុធ​ពិភព​លោក​ក្នុង​ដំណាច់​ឆ្នាំ​២០១៦​នេះ​៕​

 

 

អាន​បន្ត​ ​៖ ​Toyota អបអរ​ខួប​ឆ្នាំ​​៥០​របស់​ Corolla ដោយ​បញ្ចេញ​​ស៊េរី​​​​ថ្មី​ឆ្នាំ​២០១៧​​​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖
​ dailymail