សុគន្ធកញ្ញា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

តារា​ចម្រៀង ឱក សុគន្ធកញ្ញា បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​អ្នកគាំទ្រ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី 26 ខែ​មីនា កន្លង​ទៅ​នេះ ដោយ​បាន​យក​ទូរសព្ទ​សេរី​ថ្មី​ដែល​មាន​តម្លៃ​ថ្លៃ​មក​ងូត​ទឹក ដោយ​មិន​ព្រួយ​បារម្ភ​ថា ទូរសព្ទ​នេះ​ខូច ឬ​ជ្រាប​ទឹក​ឡើយ ។

 

សុគន្ធកញ្ញា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

សុគន្ធកញ្ញា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

 

ទូរសព្ទ​ដែល សុគន្ធ​កញ្ញា យក​ប្រើ​ពេលនេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទូរសព្ទ Galaxy S7 edge ដែល​ទើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​ថ្មីៗ​នេះ។

 

សុគន្ធកញ្ញា បាន​ឲ្យ​ដឹង​ថា៖ «បើ​មាន​ទូរសព្ទ Galaxy S7 edge ដូចជា​ខ្ញុំ ពិត​ជា​មិនបាច់​បារម្ភ​ទូរសព្ទ​ជ្រាប​ទឹក ពេល​ដើរ​លេង​បុណ្យ​ចូល​ឆ្នាំ​នោះ​ឡើយ»។

 

មាន​អ្នកប្រើប្រាស់​ស្មាតហ្វូន​ជាច្រើន ក៏​បាន​យក​ទូរសព្ទ​មក​ងូត​ទឹក​ដូច​កំពូល​តារា​ចម្រៀង​នេះ​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ទូរសព្ទ​របស់​ពួកគាត់​ពិតជា​រឹងមាំ មិន​ជ្រាប​ទឹក​ដូចជា​ទូរសព្ទ​របស់ សុគន្ធ​កញ្ញា។

 

អ្នក​ខ្លះ​មក​តែ​ម្នាក់​ឯង ហើយ​អ្នកខ្លះ​ទៀត​មក​ជា​គូ​ដើម្បី​ធ្វើ​តេស្ត​ទូរសព្ទ​របស់​ពួកគាត់​ព្រមទាំង​បាន​ថតរូប ជាអនុស្សាវរីយ៍​ទៀត​ផង។ អ្នក​ខ្លះ​កាន់​ទូរសព្ទ​សាមសុង Galaxy S7 edge ហើយ​អ្នកខ្លះ​ទៀត​កាន់ Galaxy S7 ដែល​ទើប​នឹង​ទិញ​ពី​កម្មវិធី​សម្ពោធ​កាល​ពី​ចុង​សប្ដាហ៍​មុន។

 

Galaxy S7 edge និង Galaxy S7 បាន​បង្កើន​នូវ​សមត្ថភាព​ជាច្រើន​ដូចជា IP68 ដែល​ការពារ​ការ​ជ្រាប​ទឹក​និង​ធូលី សាកថ្ម​បាន​លឿន ទោះ​ជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ ហើយ​កាមេរ៉ា​មាន dual pixel ដែល​អាច​ថតរូប​ច្បាស់​និង​មាន​គុណភាព​បំផុត។ លើស​ពី​នេះ​ទៀត សម្រាប់​នៅ​ប្រទេស​កម្ពុជា ទូរសព្ទ​ទាំងពីរ​នេះ​មាន​កន្លែង​ដាក់​ស៊ីម​ពីរ ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB ពេល​ដែល​លោក​អ្នក​ប្រើ​ស៊ីម​តែ​មួយ។

 

សុគន្ធកញ្ញា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

សុគន្ធកញ្ញា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

 
ការ​ធ្វើ​តេស្ត​ដោយ​យក​ទូរសព្ទ​មក​ងូត​ទឹក​នេះ បាន​ក្លាយ​ជា​រឿង​ដ៏​គួរ​ចាប់​អារម្មណ៍​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រជាជន​ច្រើន​បាន​ចូល​សាកល្បង​តាម​ទីកន្លែង​ជាច្រើន​ដូចជា​នៅ​ផ្សារធំថ្មី  ផ្លូវ​កម្ពុជា​ក្រោម កោះពេជ្រ ជាដើម។ អ្នក​លេង​ហ្វេសបុក​ជាច្រើន​នាក់​ក៏​បាន​កំពុង​បង្ហោះ​រូប​របស់​ពួកគាត់​ងូតទឹក​កាន់​ទូរសព្ទ ហើយ​រូប​ខ្លះក៏​ទទួល​បាន​ចំនួន​អ្នកគាំទ្រ​ច្រើន​ហួស​ការ​ស្មាន។

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
ជា​ក្រុមហ៊ុន​នាំ​មុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និង​របក​គំហើញ​ឥត​ឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យកាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែលប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះ​ស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED។ យើង​កំពុង​តែ​នាំ​មុខ​គេ​ផ្នែក​អ៊ីនធឺណិត (Internet of Things) ដែល​មាន​ឧបករណ៍​វៃ​ឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាងល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។

ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com។