ពង្រត់​កូនក្រមុំ​អ្នកស្រុក​ពី​ខេត្តកំពត​ល្បួង​យក​ទៅ​រួម​ភេទ​នៅ​ខេត្តកណ្ដាល​ ត្រូវ​ម្ដាយ​នាង​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្តកំពត​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ក្រោយ​ពី​ល្បួង​កូនស្រី​ក្រមុំ​អ្នក​ភូមិ​នៅ​ខេត្តកំពត​ យក​ទៅ​រួម​ភេទ​នៅ​ឯ​ ខេត្តកណ្តាល​ រយៈពេល​២​យប់​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ​ ជា​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​អង្គ​ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​ ចំណែក​នារី​រង​គ្រោះ​ មាន​វ័យ​១៧​ឆ្នាំ​ រស់នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​។​

​ប្រភព​ដដែល​បន្ដ​ថា​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ ក្រោយ​ពី​បាន​ល្បួង​កូនស្រី​គេ​នាំ​យក​ទៅ​រួម​ភេទ​ នៅ​ឯ​ក្រុង​តា​ខ្មៅ​ នៃ​ខេត្តកណ្តាល​ ដែល​នាំ​ចេញពីផ្ទះ​ កាលពី​រសៀល​ ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ ហើយ​ម្តាយ​ជន​រង​គ្រោះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​ នៅ​ឯ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​ កាលពី​រសៀល​ ថ្ងៃ​ទី​២៤​ ខែមីនា​។​

​រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែមីនា​ ទើប​កម្លាំង​នគរបាល​ខេត្ត​កំ​ពង​សហការ​ស្រាវជ្រាវ​ ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្តាល​ ឈាន​ទៅ​ឃាត់ខ្លួន​បាន​នូវ​ ជនសង្ស័យ​ខាងលើ​ នាំ​មក​កសាង​សំណុំរឿង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ វិបុល​
ពង្រត់​កូនក្រមុំ​អ្នកស្រុក​ពី​ខេត្តកំពត​ល្បួង​យក​ទៅ​រួម​ភេទ​នៅ​ខេត្តកណ្ដាល​ ត្រូវ​ម្ដាយ​នាង​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

ពង្រត់​កូនក្រមុំ​អ្នកស្រុក​ពី​ខេត្តកំពត​ល្បួង​យក​ទៅ​រួម​ភេទ​នៅ​ខេត្តកណ្ដាល​ ត្រូវ​ម្ដាយ​នាង​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​
ចុចដើម្បីទទួលបាននូវព័ត៌មានជាច្រើនទៀត

ប្រភព៖ Nokorwatnews

  • ពង្រត់​កូនក្រមុំ​អ្នកស្រុក​ពី​ខេត្តកំពត​ល្បួង​យក​ទៅ​រួម​ភេទ​នៅ​ខេត្តកណ្ដាល​ ត្រូវ​ម្ដាយ​នាង​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:ជីវិតនិងសង្គម
Tags: