​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​សាទរ​ចំពោះ​កម្មវិធី Kara Cup 2016

ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​និយាយ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​កាល​ពី​ល្ងាច​មិញ​នេះ​ថា លោក​ពិត​ជា​រីករាយ​ណាស់​ដែល​ក្រុមហ៊ុន Kara ​បាន​បង្កើត​កម្មវិធី​ប្រណាំង​ម៉ូតូ​លើ​វាល​រាប​នេះ ដើម្បី​តម្រង់​ទិស​ឲ្យ​យុវជន​ងាក​មក​រក​ផ្លូវ​ត្រូវ​ ជៀស​វាង​នាំគ្នា​ជិះ​ម៉ូតូ​បង្ហោះ​តាម​ទី​សាធារណៈ។

 

​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​សាទរ​ចំពោះ​កម្មវិធី Kara Cup 2016

 ក្រុមការងារ Kara Cup Race 2016

 

ថ្លែង​ក្នុង​ឱកាស​បើក​កម្មវិធី​ លោក​បាន​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​ឃើញ​យុវជន​ងាក​មក​ប្រកួត​ប្រជែង​ប្រណាំង​ម៉ូតូ​ស្រប​ច្បាប់ មិន​នាំ​គ្នា​ទៅ​បង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ​ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ផ្សេង​ៗ។

 

ឯកឧត្ដម​ មៀច សុផាន់ណា ​បាន​បន្ត​ទៀត​ថា​ សហព័ន្ធ​នឹង​ខិតខំ​បន្ត​ទៀត ធ្វើ​យ៉ាងណា​ស្វែង​រក​អ្នក​ឧបត្ថម្ភ​បន្ថែម​ទៀត ​ដើម្បី​បង្កើត​ឲ្យ​បាន​កម្ម​វិធី​ប្រណាំង​ម៉ូតូ ​Kara Race Cup 2016 ​ ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ ក៏​ដូចជា​រក​គ្រូ​ល្អ​ៗ​បន្ថែម​ទៀត​ដើម្បី​បណ្ដុះបណ្ដាល​កីឡាករ កីឡា​ការិនី​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

 

​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​សាទរ​ចំពោះ​កម្មវិធី Kara Cup 2016

ឯក​ឧត្តម មៀច សុផាន់ណា

 

​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​សាទរ​ចំពោះ​កម្មវិធី Kara Cup 2016

 

​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​សាទរ​ចំពោះ​កម្មវិធី Kara Cup 2016

 

ការ​ប្រកួត​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​បាន​បើក​ដំណើរ​ការ​ប្រកួត​ហើយ​កាល​ពី​ល្ងាច​មិញ​នេះ។ ការ​ប្រកួត​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​មាន​៤​វិញ្ញាសា  រួម​មាន​ម៉ូតូ​កែច្នៃ ​មាន​កម្លាំង​ម៉ាស៊ីន​ ក្រោម​១៣៥​សេ​សេ ម៉ូតូ​អំប្រីយ៉ា ១២៥​ ទៅ​១៣៥​សេ​សេ ម៉ូតូ​ចង្កឹះ​លេខ ១១០​ សេ​សេ​ទៅ​១២៥​សេ​សេ និង​​ប្រភេទ​ម៉ូតូ​អូ​តូ​១១០​ សេ​សេ​ ដល់​១១៥​ សេ​សេ។ ចំពោះ​ជយលាភី​វិញ ប្រាក់​រង្វាន់​លេខ​១​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៣០០​ដុល្លារ​​ លេខ​២​នឹង​ទទួល​បាន​២០០​ដុល្លារ​ និង​លេខ​៣​នឹង​ទទួល​បាន​១០០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ