ក្រុមហ៊ុន​បារាំង​៤​នៅ​កម្ពុជា​ទទួលពាន​ផ្នែក​ការពារ​បរិស្ថាន ផលប៉ះពាល់​សង្គម និង​អភិបាលកិច្ច​សេដ្ឋកិច្ច​

​ក្រុមហ៊ុន​បារាំង​ចំនួន​៤ ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា បានទទួល​ពានរង្វាន់​ការទទួលខុសត្រូវ​សង្គម (CSR) ២០១៦ ។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន ទីភ្នាក់ងារ​ទេសចរណ៍ Exotssimo ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ក្រុម​ខន​ហ្វី​រេល និង​ក្រុមហ៊ុន Endorphine Concept ។ សូមបញ្ជាក់ថា ពានរង្វាន់​CSR​ដែល​រៀបចំឡើង​លើក​ទី​១នៅ​កម្ពុជា​នេះ ​បែងចែក​ជា​បី​ប្រភេទ គឺផ្នែកបរិស្ថាន ផលប៉ះពាល់សង្គម និងអភិបាលកិច្ចសេដ្ឋកិច្ច​។​

​ក្រុមហ៊ុន​បារាំង​ចំនួន​៤ បានទទួល​ពានរង្វាន់​ការទទួលខុសត្រូវ​សង្គម ឬ​«Corporate Social Responsibility(CSR) Awards ដែល​រៀបចំឡើង​ដោយ​ដោយ​ក្រុមទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​បារាំង​នៅ​កម្ពុជា​។ ការប្រកាស​ជ័យលាភី និង​ពិធី​ប្រគល់​ពាន់រង្វាន់​នេះ បានធ្វើ​ឡើង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៦ ខែមីនា​។ 

​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​សង្គម​ឆ្នាំ​២០១៦ ផ្នែក​បរិស្ថាន​បាន​ទៅ​ទីភ្នាក់ងារ​ទេសចរណ៍ Exotssimo រីឯ​ផ្នែក​ផលប៉ះពាល់​សង្គម​បាន​ទៅលើ​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ខណៈ​ក្រុម​ខន​ហ្វី​រេល និង​ក្រុមហ៊ុន Endorphine Concept ទទួលបាន​ពានរង្វាន់​ស្ទួន​ផ្នែក​អភិបាលកិច្ច​សេដ្ឋកិច្ច​។​

ក្រុមហ៊ុន​បារាំង​៤​នៅ​កម្ពុជា​ទទួលពាន​ផ្នែក​ការពារ​បរិស្ថាន ផលប៉ះពាល់​សង្គម និង​អភិបាលកិច្ច​សេដ្ឋកិច្ច​

​បើតាមលោក​គ្រី​ស្តូ​ហ្វ ហ្វ​ក​ស៊ី​នែ​ទី ប្រធាន​ក្រុមទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​បារាំង​នៅ​កម្ពុជា ក្រុមហ៊ុន​ទទួល​ជ័យលាភី​ទាំងនេះ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការវាយតម្លៃ​គម្រោង ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​៥​យ៉ាង​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ដំណើរការ​អាជីវកម្ម ការដាក់បញ្ចូល​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​នូវ​ចំណុច​អាទិភាព នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការយកចិត្តទុកដាក់​ចំពោះ​ការផ្ទេរ​ចំណេះដឹង​ដល់​អ្នកទទួល​ប្រយោជន៍​។ ក្រៅពី​ការទទួលខុសត្រូវ​ផ្នែក​សង្គម ក្រុមហ៊ុន​ទាំងនេះ​ក៏បានផ្តល់​ឱកាសល្អៗ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ហើយ​សកម្មភាព​ទាំងនេះ នឹង​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​។ នេះ​ការបញ្ជាក់​បន្ថែម​របស់ ប្រធាន​ក្រុមទី​ប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​បារាំង​នៅ​កម្ពុជា​ដដែល​។​

​សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​១ ដែល​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅប្រទេស​បារាំង​នៅ​កម្ពុជា បានរៀបចំ​ឲ្យ​មាន​ពានរង្វាន់​CSR​នៅ​កម្ពុជា​។ ពានរង្វាន់​នេះ ត្រូវបាន​បែងចែក​ជា​៣​ប្រភេទ ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​បារាំង​ទាំងឡាយណា ដែលមាន​ស្នាដៃ​រួមចំណែក​ការពារ​បរិស្ថាន ផលប៉ះពាល់​សង្គម និង​អភិបាលកិច្ច​សេដ្ឋកិច្ច​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​