ក្រុង​ប៉េកាំង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​

​ចិន​បានសម្រេច​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​បញ្ញា​វ័​ន្ត អ្នកស្រាវជ្រាវ និង​ស្ថាប័ន​នានា​ជាដើម​នៃ​បណ្តា​ប្រទេស​អាស៊ាន​និង​ចិន ដែល​សកម្មភាព​នេះ​នឹង​ជួយ​ដល់​ការរក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​តំបន់​។​

​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ចិន​ផ្តួចផ្តើម​បង្កើតឡើង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​បញ្ញា​វ័​ន្ត អ្នកស្រាវជ្រាវ និង​ស្ថាប័ន​នានា​ជាដើម​មកពី​បណ្តា​ប្រទេស​អាស៊ាន​និង​ចិន​។​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជួយ​ដល់​ភាគី​ក្នុង​ការរក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​និង​ស​និ្ត​ភាព​ក្នុង​តំបន់​។​

​ការសម្រេច​បង្កើតឡើង​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចិន​-​អាស៊ីអាគ្នេយ៍​សម្រាប់​ការសិក្សា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ប្រកាស​និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ២៥ ខែមីនា​កន្លងទៅ ពោលគឺ​ធ្វើឡើង​នៅក្នុង​សន្និសីទ​ដាច់ដោយឡែក​ពី​វេទិកា បូ​អាវ (Boao) ២០១៦  សម្រាប់​អាស៊ី​។​

​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួមគ្នា​នេះ រួមបញ្ចូល​ទាំង​ក្រុម​ស្រាវជ្រាវ​តូចៗ​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ចិន​និង​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ នាយក​វិទ្យាស្ថាន​ចិន​លោក Wu Shicun បាន​ថ្លែងថា ៖«  យើង​នឹង​ផ្តោត​សំខាន់​លើ​ការកសាង​ទំនុកចិត្ត​ផ្នែក​នយោបាយ បង្កើន​ការសហការ​ផ្លូវ​សមុទ្រ ក្រោម​ក្របខណ្ឌ​នៃ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការប្រតិបត្តិ​នៃ​ភាគី​សមុទ្រ​ចិន​ខាងត្បូង​។ កិច្ចសហប្រតិបត្តិការ​នេះ​នឹង​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​ជាពិសេស​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ  ការរុករក​និង​សង្គ្រោះ​តាម​សមុទ្រ ការធ្វើ​នាវាចរណ៍​ដោយ​សុវត្ថិភាព និង​ការបង្ក្រាប​រាល់​បទឧក្រិដ្ឋ​តាម​សមុទ្រ​ជាដើម​»​។​
 
​លោក Wu បាន​បន្ថែមថា មជ្ឈមណ្ឌល​ខាងលើ​នឹង​ចាប់ផ្តើម​អញ្ជើញ​អ្នកជំនាញ​និង​បញ្ញា​វ័​ន្ត​នានា​ដែលមាន​ចំណេះដឹង​ខ្ពស់​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​ឲ្យ​មក​បន្ត​ការស្រាវជ្រាវ​របស់ខ្លួន​។ ម​ជ្ឈ​ម​ណ្ឌ​ស្រាវជ្រាវ​នេះ​ក៏​ចាប់ផ្តើម​រៀបចំ​ស​ន្និ​សី​អន្តរជាតិ​ឲ្យ​បាន​ញឹកញាប់​ផងដែរ​ដើម្បី​លើកកម្ពស់​ការផ្លាសប្តូរ​ចំណេះដឹង​រវាង​អ្នកស្រាវជ្រាវ​និង​អ្នកជំនាញ​។​

​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​សុក្រ ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Liu Zhenmin បាន​រំលឹក​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​របស់​ចិន​ក្នុងការ​ប្រើប្រាស់​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។ ជាពិសេស​ចិន​ពេញចិត្ត​ចំពោះ​ការចរចា និង​ប្រឹក្សា​យោបល់​គ្នា​ទៅវិញទៅមក​។​

​លោក​ថា​៖« ការខ្វះខាត​ការជជែក​និង​ទំនាក់ទំនង​គ្នា​បណ្តាល់​ឲ្យ​ការយល់​ខុសប្លែកគ្នា​កើត​ឡើងលើ​បញ្ហា​មួយចំនួន​កាលពី​អតីតកាល​។ យើង​នឹង​ពង្រឹង​ឲ្យ​បាន​នូវ​ការទាកទង​គ្នា ហើយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​នឹងមាន​តួនាទី​សំខាន់​ជា​វេទិការ​សម្រាប់​ការជជែក​និង​ទាក់ទង​គ្នា​ក្នុងចំណោម​អ្នកជំនាញ និង​បញ្ញា​វ័​ន្ត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។​

​ក្រៅពីនេះ អនុរដ្ឋមន្ត្រី​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចិន​ចាត់ទុក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា ប្រយោជន៍​របស់​ចិន​និង​ប្រយោជន៍​រួម​របស់​ប្រទេស​ដែល​ពាក់ព័ន្ធ​និង​ប្រទេស​ដែល​កំពុង​ប្រើប្រាស់​សមុទ្រ​នេះ​សម្រាប់​ការធ្វើ​នាវាចរណ៍​ផងដែរ​។ លោក​ក៏បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ចូល​រូ​ម​គ្នា​ដោះស្រាយ​ជម្លោះ​ដោយ​ការប្រឹក្សា​យោបល់ និង​ចរចា​គ្នា​វិញ ព្រោះ​វា​នឹង​លើកស្ទួយ​ដល់​សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់​ទាំងមូល និង​បាន​ប្រយោជន៍​រួមគ្នា​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​