​Miley Cyrus ​& Alicia Keys ​​ក្លាយ​ជា​​​គ្រូ​បង្វឹក​កម្មវិធី​​ The Voice អាមេរិក​រដូវ​កាល​ទី​១១

​​​​កំពូល​តារា​ចម្រៀង​​​អាមេរិក​នាង​ Miley Cyrus និង​ Alicia Keys ​​​ត្រូវបាន​ជ្រើស​រើស​​​​ជំនួស​​​តំណែង​​នាង​ Gwen Stefani និង​លោក​ Pharrell Williams ​ជា​គ្រូ​បង្វឹក ​​(Coach) ​​ក្នុង​កម្មវិធី​ The Voice អាមេរិក​​​រដូវ​កាល​​ទី​១១​។ ​នេះ​​បើ​តាម​​​​សារព័ត៌មាន​ The Hollywood ​ចុះ​ផ្សាយ។

 

​Miley  Cyrus ​& Alicia Keys ​​ក្លាយ​ជា​​​គ្រូ​បង្វឹក​កម្មវិធី​​ The Voice អាមេរិក​រដូវ​កាល​ទី​១១

 

​ព័ត៌មាន​​ថ្មី​​នេះ​​​លេចឮ​នៅ​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ​ ​​ក្រោយ​​នាង​ Cyrus បាន​​​​​ក្លាយ​​ជា​​​​​អ្នក​ប្រឹក្សា​​ (Adviser) សំខាន់​​មួយ​​​​​របស់​បេក្ខជន​​ចូល​រួម​​​ប្រកួត​ប្រជែង​​ទាំង​​ ៤ក្រុម​​​នៅ​រដូវ​កាល​ទី​១០​។ ឯ​នាង​ Keys ក៏​​ធ្លាប់​​​​ធ្វើ​ជា​​អ្នក​ណែនាំ (Mentor) ​​​ឲ្យ​ក្រុម​​​​​ចម្រៀង​​លោក​ William ដែរ​​​នៅ The Voice ​រដូវ​កាល​​​ទី​៧។ ​ដូច្នេះ​​អ្នក​​ទាំង​​ពីរ​​ត្រូវ​គេ​ជឿ​ជាក់​ថា​​ ​តំណែង​​ Coach ​ថ្មី ​​ពួក​គេ​​​នឹង​មាន​សមត្ថភាព​​អាច​ធ្វើ​បាន​ល្អ។

 

​​​​​បន្ថែម​លើ​នេះ គ្រូ​បង្វឹក​​បច្ចុប្បន្ន​នាង​ Stefani ​កំពុង​​មមាញឹក​​ខ្លាំង​​​ក្នុង​ការ​ប្រគំតន្ត្រី​ទេសចរណ៍ ​​​ដើម្បី​រក​ការ​គាំ​ទ្រ​​ចំពោះ​​ Album ​ថ្មី​​របស់​ខ្លួន​​ផងដែរ។
​​​​​​​​​
​​ម្ចាស់​បទ Wrecking Ball និង​​ម្ចាស់​បទ Girl On Fire​ ខាង​លើ​ ​នឹង​ក្លាយ​ជា​​​​គ្រូ​បង្វឹក​​​​​​ស្រី​​ពីរ​​នាក់​​ដំបូង​​គេ​​នៅ The Voice  ​រដូវ​កាល​ទី១១​ ​ដែល​នឹង​ចាប់​ផ្ដើម​​ផ្សាយ​​នៅ​ខែ​កញ្ញា​ខាង​មុខ៕

 

​Miley  Cyrus ​& Alicia Keys ​​ក្លាយ​ជា​​​គ្រូ​បង្វឹក​កម្មវិធី​​ The Voice អាមេរិក​រដូវ​កាល​ទី​១១

Miley Cyrus សម្ដែង​ក្នុង​បទ Wrecking Ball

 

ចុចអាន៖ តារា​សម្ដែង​ឡើង​ប្រលងThe Voice អាមេរិក​​រដូវ​កាល​ថ្មី ច្រៀង​ពីរោះ​រហូត​គ្រូ​បង្វឹក​ឡើង​ឱប

ចុចអាន៖ ​បេក្ខនារី​ The Voice ៦រូប​​​ដែល​ទាក់​ចិត្ត Coach បាន​តាម​បទ​ “The Power of Love”

ចុចអាន៖ ទស្សនា​សមត្ថភាព​​​ម្ចាស់​ពាន The Voice Kids ថៃ​២០១៦​ថ្មី​ៗ​ ឡូយ​ប៉ុណ្ណា?

 

ប្រែ​សម្រួល៖​ឡេង ភារុណ

ប្រភព៖ Hollywoodreporter​​​​