ទើបចេញពីពន្ធនាគារ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវនគរបាលចាប់បាន

ស្វាយរៀង៖​ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ខេត្តស្វាយរៀង​ ឃាត់ខ្លួន​ នៅម៉ោង១៖៤៥នាទី​ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៦នេះ​ បន្ទាប់ពីម្ចាស់ម៉ូតូឃើញ​ ជិះម៉ូតូដែលលួចបានមួយ ថ្ងៃនោះនៅតាមផ្លូវ​ រួចរាយការណ៍ជូនសមត្ថកិច្ច។ គួរបញ្ជាក់ថា​ នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦ វេលាម៉ោង១២ៈ០៥នាទី នៅចំនុចផ្ទះជួល មានទីតាំងស្ថិត ក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណីចោរលួចម៉ូតូ ម៉ាក MSX ពាក់ផ្លាកលេខស្វាយរៀង 1I .3919 របស់ឈ្មោះ កឹម សាផាត ភេទប្រុស២៤ឆ្នាំ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ស្រាប់តែ​ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៣ៈ៤៥នាទី ម្ចាស់ម៉ូតូបានឃើញ ជនសង្ស័យកំពុងជិះម៉ូតូ ពីកើតទៅលិច ក្រោមមកខ្លួនបានស្រែក អោយគេជួយហើយ ក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ចដែលប្រចាំការ គោលដៅងាយរងគ្រោះ កែងផ្សាជីភូក្រោយមក សមត្ថកិច្ចបានដេញតាមចាប់ បានជនសង្ស័យឈ្មោះ សឿន ចាន់រ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ទើបចេញពីពន្ធធានា ខេត្តស្វាយរៀង បានពីរខែ)មាន ទីលំនៅភូមិកំពោតស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនដើម្បីកសាង សុំនុំរឿងចាត់ការតាមច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត