ចឹ​ង​សោះ​! ក៏​សុខចិត្ត​ ជ្រើស​ផ្លូវ​នេះ

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ ដោយ​គ្រាន់ត្រូវ​ប្រពន្ធ​​មិន​ឱ្យទៅ​ហូប​ការ ក៏​យក​​ក្រ​ម៉ា​ចង​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះបាយ​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​ ​បង្កឱ្យ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ មីនា ២០១៦ ស្ថិត​ក្នុងភូមិ​អណ្តូង​​​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ មូល​ហេតុ​ដែល​ប្រពន្ធ​ហាម​មិន​ឱ្យ​ទៅ​ គឺ​​​ខ្លាច​គាត់​ផឹកស្រា​ស្រវឹង​​ខ្លាំង ហើយ​​បើក​បរ​ត្រឡប់​​មក​ផ្ទះវិញ​​ជួប​គ្រោះថ្នាក់ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ឈ្មោះ​រ័​ត្ន រ៉ា​ឌូ អាយុ​៦៣​ឆ្នាំ ។ ចំណែក​ស្ត្រី​ឈ្មោះ​ហ៊ុ​ល គឹ​ម​ហេង អាយុ​៥០​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ក្បាល​ព្រលប់នោះ ​ប្តី​ (​ជន​រង​គ្រោះ​)​បាន​និយាយ​ថា ស្អែក​នេះ​ខ្ញុំ​ទៅ​ហូប​ការ​គេ ឯង​មិនបាច់​ទៅ​ទេ ។ គាត់​​ក៏​និយាយ​​តបវិញ​​ថា ខ្ញុំ​មិន​ចង់ឱ្យ​ឯង​ទៅ​ទេបើ​ទៅ​ម្នាក់ឯង​ចឹ​ងនោះ ព្រោះ​ឯង​ហូប​ស្រាច្រើន​ មិន​គិត​ពី​សុខភាព និង​សុវត្ថិភាពទេ ដូច្នេះ កុំទៅ​ហូប​អី ។ គ្រាន់តែ​និយាយ​គ្នា​​ប៉ុណ្ណឹង គាត់​មិនដឹង​ថា​ប្តី​ខឹង ​និង​អន់ចិត្ត​ជាមួយ​គាត់​ដល់​ថ្នាក់​ហ្នឹង​ទេ​ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​និយាយ​គ្នា​ចប់ គាត់​ក៏​ចូល​ដេក​ក្នុង​បន្ទប់ រីឯ​ប្តី​គាត់​សំរាក​នៅ​ក្រៅ​បន្ទប់​ផ្ទះ ស្រាប់តែ​នៅ​ម៉ោង​ខាងលើ ក្មេង​​ប្រុស​ម្នាក់ ដែល​ដេក​ក្នុង​កញ្ចុះ​ក្រៅ​ផ្ទះ​ឮ​សូរ​សំឡេង​ធ្លាក់​ប្រាវ​នៅផ្ទះ​បាយ ព្រមទាំង​ឮ​សំឡេង​ថ្ងូរ​មួយ​ហ៊ឹស ក្មេង​នោះ​ក៏​ស្រែក​ដាស់​​គាត់ ដែល​កំពុង​ដេក​ក្នុង​បន្ទប់​ដើរទៅ​ផ្ទះបាយ ឃើញ​ប្តី​ចង​.​ក​ស្លាប់​ទៅ​ហើយ ។ ដោយ​រូប​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​ទេរ ត់​ចេញ​ក្រៅ​​ផ្ទះ ទៅ​ប្រាប់​អ្នក​ជិតខាង និង​លោក​មេ​ភូមិ​ឱ្យមក​ជួយ​កាត់​ខ្សែចំណង​ក្រ​ម៉ា​នោះ​ចេញ ប៉ុន្តែ​ប្តី​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត