បុរស​កំសត់ ​ចង់​បញ្ចប់ជីវិត​ ត្រឹមនេះ ​ព្រោះតែ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​ឱ្យ​ដឹង​ថា មានការ​​ភ្ញាក់ផ្អើល​មួយ​ស្ថិត​នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា​រចាស់​ត្រើយ​ខាងលិច ខណៈ​បុរស​​ម្នាក់​បាន​អះ​អាង​​ថា ខ្លួន​កើត​ជំងឺសរ​សៃប្រសាទ បាន​​​​​ជិះ​​ម៉ូតូឌុប​​មក​លោតទឹកសម្លាប់ខ្លូន​ តែ​​មិន​បាន​សម្រេចនោះ​​ទេ ព្រោះ​ត្រូវ​ប្រជា​​នេសាទ​ឃើញ​ ក៏​​នាំ​គ្នាទៅ​​ជួយ​សង្គ្រោះទាន់​ ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​​១១ និង​៣៥​នាទី​ព្រឹក​​ថ្ងៃ​ទី​​២៦ មីនា ២០១៦ ក្នុង​សង្កាត់​ស្រះ​​ចក ខណ្ឌដូនពេញ ។

បុរស​​រង​គ្រោះ​​ឈ្មោះ​ភូមិ ចំរើន អាយុ​២៨​​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ពពេល ឃុំ​ពពេល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​និយាយ​ ខ្លួន​កើត​ជំងឺសរសៃប្រសាទ​ជាង​១​ឆ្នាំ​មក​​ហើយ មាន​ប្រពន្ធ​ឈ្មោះ​ស៊ី​ណា និង​មានកូន​ស្រី​ម្នាក់​ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​​បានធ្វើ​ដំណើរ​​តាម​រថយន្ត​ឈ្នួល​​ ​មក​មន្ទីរ​​មិត្តភាព-​សូ​វៀត​​ក្នុង​តម្លៃ​១​ម៉ឺន​៥​ពាន់​​រៀល ដើម្បី​មក​​បើក​ថ្នាំ​សរសៃប្រសាទ ។ ពេល​មក​ដល់​មន្ទីរពេទ្យ មិន​​ទាន់​ទាំង​បាន​បើក​​ថ្នាំ​ផង ស្រាប់តែ​ជំងឺ​​រើ​ឡើង​ធ្វើ​ឱ្យ​​ពិបាក​ក្នុង​ខ្លួន ​ក៏​រត់​​ចេញពី​ពេទ្យ​វិញ​ហៅ​ម៉ូតូឌុប​ជិះ តែ​ដោយ​ក្នុង​​ខ្លួន​​មិន​មាន​ប្រាក់​មួយ​រៀល​នោះ​ បាន​ឱ្យ​​ទូរស័ព្ទ​អ៊ិន​ចុច​ពិល​១​គ្រឿង​​​ទៅ​ឱ្យ​អ្នក​រត់​ម៉ូតូ ឌុប ដើម្បី​​ជា​ថ្នូរ​ឱ្យ​ដឹក​រូប​គាត់​មក​​ស្ពាន​​ជ្រោយចង្វារ តែ​អ្នក​​ម៉ូតូឌុប​​មិនដឹង​ថា ជន​រង​គ្រោះ​មានបំណងអ្វីនោះទេ​ ។លុះដឹកដល់​លើ​ស្ពាន ស្រាប់តែ​ជនរងគ្រោះ​ចុះពីលើម៉ូតូភ្លាម ​ហក់​ចុះ​ពី​បង្កាន់ដៃ​ស្ពាន​ចូល​ទៅ​​ក្នុង​ទន្លេ​តែ​ម្តង ​បន្ទាប់មក​ក៏​​ត្រូវ​ប្រជា​នេសាទ​ឃើញ​ទាន់ ​នាំ​គ្នា​ទៅ​សង្គ្រោះ​​បាន​ភ្លាម​ៗ​តែម្តង​ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត