សូមប្រុងប្រយ័ត្ន! ក្មេងតូចម្នាក់ ដាច់ម្រាមដៃ ដោយសារតែ ព្យាយាមឡើងជណ្តើរយន្ត ដែលកំពុងសម្រូតចុះ (មានវីដេអូ)

ចិន៖ គួរឲ្យអាណិតក្មេងស្រីតូច អាយុទើបតែ១ឆ្នាំម្នាក់ ត្រូវបានជណ្តើរយន្តលេបត្របាក់ដាច់ម្រាមដៃ ដោយសារតែក្មេងស្រីរូបនោះ ដួល ពេលព្យាយាមរត់ឡើង​ លើជណ្តើរយន្ត ខណៈពេលជណ្តើរយន្ត​​ ស្ថិតក្នុងទិសចុះក្រោមដែលបញ្ច្រាស់គ្នា។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងដែរថា ហេតុការណ៍ខាងលើនេះ កើតឡើងក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ កុមារីអាយុទើបបាន១ខួប ចេះដើរតេសតាសម្នាក់ បានដួលពីលើជណ្តើរយន្ត បណ្តាលឲ្យគៀបដាច់ម្រាមដៃតែម្តង។

យ៉ាងណាមិញ បើតាមការត្រួតពិនិត្យមើល វីដេអូឃ្លីបដែលថតបានដោយកាម៉េរាសុវត្ថិភាព​ ក្នុងផ្សារទំនើបនោះវិញ វាមិនពិតដូចអ្វីដែលគេនិយាយឡើយ។ បើតាមសម្តីរបស់ជីតារបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ដំបូងនាងបានចុះពីលើជណ្តើរយន្តដោយសុវត្ថិភាពហើយ ប៉ុន្តែក្រោយមក នាងក៏បានរត់ត្រឡប់ឡើងជិះជណ្តើរយន្តឡើងលើវិញ ទើបបណ្តាលឲ្យនាង​ ដួលច្រត់ដៃទៅមុខ គាបជណ្តើរយន្តដាច់ដៃតែម្តង ហើយរូបគាត់ក៏បានស្ទុះទៅលើកចៅ ជាមួយឈាមស្រក់ផងដែរ។

ក្មេងស្រីរងគ្រោះ ត្រូវបានប្រញាប់ប្រញាល់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈដែក្រុមជួយសង្គ្រោះ បានចំណាយពេល ជាងមួយម៉ោង​ ដើម្បីរុះរើជណ្តើរយន្តយកម្រាមដៃរបស់នាងមកវិញ។ ចំណែកក្រុមគ្រូពេទ្យមានប្រសាសន៍ថា វាត្រូវចំណាយពេលយ៉ាងហោចណាស់ពី ៦ ទៅ១០ម៉ោង ដើម្បីធ្វើការវះកាត់តភ្ជាប់ម្រាមដៃរបស់នាងវិញ ប៉ុន្តែមិនប្រាកដថា ម្រាមដៃរបស់នាង អាចដំណើរការបាន ១០០ភាគរយវិញនោះទេ។ 

គួរបញ្ជាក់ដែរថា ធ្លាប់មានហេតុការណ៍ដូចនេះ ជាច្រើនបានកើតឡើងក្នុងប្រទេសចិន កាលពីឆ្នាំមុនៗកន្លងទៅ ហើយក៏ធ្លាប់មានកុមារតូចៗ រងគ្រោះនិងធ្លាក់ស្លាប់ជាច្រើននាក់ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត