មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

iPhone គឺជាកំពូលស្មាតហ្វូនមួយដែល​ទទួល​បាន​ការ​គាំទ្រ​ប្រើប្រាស់ជា​ច្រើន ពីសំណាក់មហាជនទូទៅ។ ស្មាតហ្វូនគ្រប់ម៉ូដែលរបស់ Apple

ដែលគេបានយកទៅប្រើប្រាស់នោះមិន​មែន​ដោយសារ​រូបរាង​ទាន់សម័យ​មួយ​មុខ​នោះ​ទេ តែ​ត្រូវបាន​ភ្ជាប់​មក​ជាមួយ​មុខងារពិសេសៗ

យ៉ាងច្រើនសំបូរបែប​ដល់​អ្នក​ប្រើ។ យ៉ាងណាមិញ មុខងារ​​ទាំងអស់នោះ ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​មិន​ទាន់​ចេះ​ប្រើប្រាស់នៅ​ឡើយ។

នៅក្នុងថ្ងៃនេះយើងខ្ញុំនឹងបង្ហាញចំនុចពិសេសៗ ប៉ុន្មានចំនុចនៅខាងក្រោម៖​

Image: មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

1) សរសេរ​អក្សរ​កាត់​បាន​យ៉ាង​រហ័ស ចំណេញ​ពេល (shortcut)ដើម្បី​វាយ​អក្សរ​បាន​រហ័ស ហើយ​ត្រឹមត្រូវ​ទៀត​នោះ គេ​គួរ​ប្រើ​ shortcut ​នៅ​លើ iPhone ​ដែល​ថែមទាំង​មាន​ភាព​ងាយស្រួល​ក្នុង​ពេល​វាយ​ថែមទៀត។ ​ដូច​ជា​ពាក្យ៖ OMW = “On My Way”,NYC = “New York City”,GONNA = “Going To”,K = “OKAY”,YOU’RE = “You Are”,UR = “Your”,RDY = “Ready”,IOU = “I Owe You”,BTW = “By The Way”,BBQ = “BARBAQL”

​អ្នក​អាច​បង្រៀន​ទូរស័ព្ទ​អ្នក​ឱ្យ​ចេញ​កែ​ពាក្យ​ត្រូវ​ដោយ​ស្វ័យប្រវត្តិ (Auto-Correct) ​កែ​អត្ថន័យ​ត្រឹមត្រូវ ដោយ​គ្រាន់តែ​ចុច​ពាក្យ​កាត់​រហ័ស។ ដើម្បី

​អនុវត្ត​សូម​ចូល​ទៅ Settings → General → Keyboard → Text Replacement រួច​ហើយ​ចុច​លើ​សញ្ញា​បូក (+)។ បន្ទាប់​មក​វាយ​បញ្ចូល​នៅ​ត្រង់

Phrase ​និង Shortcut (តាម​វីដេអូ)។ Phrase គឺ​ជា​ពាក្យ ឬ​ឃ្លា​ពេញ ចំណែក Shortcut គឺ​ទុក​សម្រាប់​ពេល​យើង​វាយ​អក្សរ​ដោយ​ប្រើ​ពាក្យ​កាត់ សរសេរ

​បាន​រហ័ស។

Image: មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

2) ប្រើ​ចលនា​ក្បាល​របស់​អ្នក​ក៏​អាច​បញ្ជា iPhone បានដើម្បី​អនុវត្ត​សូម​ចូល​ទៅ Settings → General → Accessibility → Switch Control រួច​ហើយ​បើក​ដំណើរការ (enable) Switch Control។ បន្ទាប់​មក

​ចុច​លើ​ Switches​ រួច​ហើយ​ចុច​លើ​ប៊ូតុង Add New Switch និង​រើស​យក Camera។ បន្ទាប់​ពី​នោះ អ្នក​នឹង​អាច​បញ្ជា iPhone បាន​ដូច​ជា៖ Select Item, Scanner Menu,Resume Auto Scanning,Move To Next Item,Move To Previous Item, Stop Scanning,Tab, App Switcher, Home Butto, Notification Center, Decrease Volume, Increase Volume, Siri

បញ្ជាក់៖ ប្រសិន​អ្នក​ចង់​ឈប់​ប្រើ អ្នក​អាច​ចូល​ទៅ​បិទ (Off) មុខងារ Switch Control វិញ​បាន​នៅ​ក្នុង Settings ដូច​ជំហាន​ខាង​លើ។ អ្នក​អាច​ដឹង

​ថា តើ Switch Control កំពុង​ដំណើរការ​ឬ​អត់​ដោយ​គ្រាន់តែ​មើល​លើ​បន្ទាត់​ស្រប​ឈរ​ពណ៌​ខៀវ​នៅ​លើ​អេក្រង់ iPhone។
ដើម្បី​ប្រើ​មុខងារ Switch Control ឱ្យ​មាន​ដំណើរការ​ត្រឹមត្រូវ​ទៀងទាត់ សូម​ធ្វើការ​រក្សា​គំលាត​ត្រឹមត្រូវ​មួយ​រវាង iPhone និង​ក្បាល តែ​ក៏​មិន​ឱ្យ

​នៅ​ជិត​ពេក​ដែរ ព្រោះ​ប្រសិន​បើ​អ្នក​ដាក់ iPhone នៅ​ជិត​ក្បាល​ពេក នោះ​ទូរស័ព្ទ​នឹង​បញ្ជាក់​សារ​ប្រាប់​អ្នក​ភ្លាមៗ។

Image: មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

3) លាក់​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ iOS ស្រាប់ (Build-in App) នៅ​លើ iPhone។ Apple បាន​ដំឡើង​កម្មវិធី​ប្រមាណ 30 ​រួច​ជា​ស្រេច​នៅ​លើ iPhone របស់​អ្នក ដែល​គេ​មិន​អាច​លុប​ចេញ​ពី​ទូរស័ព្ទ​បាន​ឡើយ ជាក់ស្ដែង​កម្មវិធី

Camera, Photo, Safari និង Music ជាដើម។ ដើម្បី​អនុវត្ត​សូម​ចូល​ទៅ៖ Settings → General → Restrictions → Enable Restrictions រួច​ហើយ​បញ្ចូល

Password របស់​អ្នក។ បន្ទាប់​មក​បិទ (disable) លើ App ដែល​អ្នក​ចង់​លាក់ នោះ​វា​នឹង​បាត់​ចេញ​ពី​ម៉ឺនុយ​កម្មវិធី​។
ចង់យល់កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

---------------------------------------

ដោយ: ខន​ សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ

Facebook

Sovann2.com
មុខងារ​អាថ៌កំបាំងទាំង 3 ដែលអ្នកមិនធ្លាប់បានដឹងនៅលើ iPhone

ចុះថ្ងៃទី 26 ខែមីនា ឆ្នាំ 2016 ម៉ោង 10:10 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ