ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​កាត់​បន្ថយ​បន្ទាប់​ពី​មាន​កំណែទម្រង់

ប្រទេស​ចិន ៖ ពន្ធ​ដែល​រំខាន​ដល់​សហគ្រាស​ចិន​ត្រូវ​បាន​គ​រំពឹង​ថា នឹង​បន្ធូរបន្ថយ​ជាង​៥០០​ប៊ី​លាន​យន់ (៧៧,២​ប៊ី​លាន​ដុល្លារ​) បន្ទាប់​ពី​មានការ​ធ្វើ​កំណែទម្រង់​យ៉ាង​ទូលំទូលាយ​ទៅ​លើ​តម្លៃ​ពន្ធ​បន្ថែម ។

វិស័យ​ជំនួញ​ចំនួន​៤​រួម​មាន វិស័យ​សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ និង​វិស័យ​សេវាកម្ម នឹង​ត្រូវ​រាប់​បញ្ចូល​ក្នុង​កំណែទម្រង់ពន្ធ​តម្លៃបន្ថែម​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ខាង​មុខ​តទៅ ។ នេះ​បើ​តាម​ការ​សម្រេចចិត្ត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​ជាតិ​របស់​គណៈរដ្ឋមន្ត្រី​ចិន ។

យោង​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា ការ​ពង្រីក​តម្លៃបន្ថែម​ពន្ធ​នេះ គឺ​មាន​គោលបំណង​កាត់​បន្ថយពន្ធ​របស់​ក្រុមហ៊ុន និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៃ​ឧស្សា​កម្ម​ផលិត និង​សេវាកម្ម​ទំនើប​ផង​ដែរ ។ ក្នុង​នោះ​ដែរ តម្លៃ​ទិញ​អចលនទ្រព្យ​ថ្មី ប្រហែលជា​គិត​ទាំង​ថ្លៃ​ចំណាយ​របស់​ក្រុមហ៊ុន​នៃ​ការ​លើកលែង​ពន្ធ​ផលិត ។ នៅ​ក្នុង​គម្រោង​មុន ម៉ាស៊ីន​ដែល​បាន​ទិញ​ដោយ​ក្រុមហ៊ុន ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ថ្លៃ​ចំណាយ​ផលិត​របស់​ក្រុមហ៊ុន ។

ចំណែក​សេវាកម្ម​នាំ​ចេញ​នឹង​រីករាយ​លើ​ការ​លើកលែង​ពន្ធ​ទាំងស្រុង​ក្រោម​គោលនយោបាយ​ពន្ធ​សេរី ។ គម្រោង​សាកល្បង​តម្លៃ​ពន្ធ​បន្ថែម​លើ​អាជីវកម្ម​នេះ ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ឆ្នាំ​២០១២ ។ ពន្ធ​លើ​អាជីវកម្ម គឺ​សំដៅលើ​ពន្ធ​នៃ​ប្រាក់​ចំណូល​ដុល​របស់​អាជីវកម្ម ចំណែក​ពន្ធ​អាករ គឺ​សំដៅលើ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​លើ​តម្លៃ​ទំនិញ​ខុស​ៗ​គ្នា​មុន​ពេល​កាត់​ពន្ធ និង​ថ្លៃ​ចំណាយ​ផលិត ។

ចាប់តាំងពី​ឆ្នាំ​២០១២ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៥ វិធានការ​នេះ​បាន​ចូលរួម​ចំណែក​សន្សំ​ពន្ធ​ជាង​៤៨៤,៨​ប៊ី​លាន​យន់ ស្មើនឹង​០,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន China International Capital Corp Ltd ។

ក្នុង​កិច្ចប្រជុំ​នេះ ក៏​បាន​និយាយ​អំពី​ទស្សនវិស័យ​នៃ​គម្រោង​រដ្ឋាភិបាល​ចំនួន​៩ នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ ។ ក្រុម​មន្ត្រី​ត្រូវ​បាន​ជំរុញ​ឲ្យ​អនុវត្ត​លើ​របាយការណ៍​ការងារ​របស់​រដ្ឋាភិបាល ដែល​អនុម័ត​ដោយ​កិច្ចប្រជុំ​សមាជ​ប្រជាជាតិ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ។

មន្ត្រី​រដ្ឋាភិបាល​នឹង​ត្រូវ​ពិន័យ ប្រសិនបើ​គេ​រក​ឃើញ​ថា មិន​បាន​អនុវត្ត​លើ​គោលនយោបាយ​គម្រោង និង​វិធានការ​ធំ​ៗ​ទេ​នោះ ។ រដ្ឋាភិបាល​បាន​អង្កេត​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​និង​អន្តរជាតិ ដែល​ជា​ឧបករណ៍​ប្រើប្រាស់​រូបិយប័ណ្ណ និង​សារពើរ​ភ័​ណ្ឌ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជា​ច្រើន​ក្នុង​ការ​ចូលរួម​ចំណែក​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ៕