ធ្លាក់​យន្តហោះ​តូច​មួយ​នៅ​ភាគ​ខាងលិច​ជប៉ុន​ស្លាប់​4​នាក់

បណ្តា​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា យន្តហោះ​តូច​មួយ​បាន​ធ្លាក់​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មីនា នៅ​ព្រ​លាន​យន្តហោះ YAO ក្រុង​អូ​សា​កា ភាគ​ខាងលិច​ជប៉ុន បណ្តាល​ឱ្យ​មនុស្ស​ទាំង​៤​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ត្រូវ​ស្លាប់ ។

គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ពេល​យន្តហោះ​ម៉ាស៊ីន​មួយ​ធុន MOONEY M2OC ធ្លាក់ ហើយ​ឆេះ​នៅ​ក្បែរផ្លូវ​យន្តហោះ​នៃ​ព្រ​លាន​យន្តហោះ YAO ពេល​ប៉ុនប៉ង​ចុះ​ចត ។

យន្តហោះ​នេះ​បាន​ហោះ​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​ក្រុង​កូ​បេ​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៦​ម៉ោង​ក្នុងស្រុក​ទៅ កាន់​ព្រ​លាន​យន្តហោះ YAO ។ យោង​តាម​ផ្នែក​ឧតុនិយម​តំបន់​អូ​សា​កា​ថា ពេល​យន្តហោះ​នេះ​ធ្លាក់​ធាតុអាកាស​ស្រឡះ​ល្អ​ទេ ៕