ស្ត្រីវៀមណាមម្នាក់ ក្លាយជាមហាសេដ្ឋី លំដាប់ពិភពលោក ប្រាក់វាល់លាន ដោយសារតែ… (មានវីដេអូ)

វៀតណាម៖ ស្ត្រីសហគ្រិនដ៏ជោគជ័យបំផុតមួយរូប មកពីប្រទេសវៀតណាម បានក្លាយខ្លួនជាមហាសេដ្ឋីប្រាក់វាល់លានដុល្លារ និងជាអ្នកមានបំផុតម្នាក់លំដាប់ពិភពលោក បន្ទាប់ពីអាជីវកម្មរបស់នាង ទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលរួចមក។

អ្នកស្រី Nguyen Thi Phuon សព្វថ្ងៃវ័យ៤៥ឆ្នាំ នាងរកប្រាក់បាន១លានដុល្លារដំបូងបំផុត ក្នុងជីវិតរបស់នាង នៅអាយុត្រឹមតែ ២១ឆ្នាំ ដោយការរកស៊ីជួញដូរ ម៉ាស៊ីនទូរសារ (Fax) និងដំណាំជ័រកៅស៊ូ។ តែអ្វីដែលនៅពីក្រោយភាពជោគជ័យរបស់នាងបំផុត គឺគំនិតផ្លាស់ប្តូរឯកសណ្ឋាននារីអាកាសចរ មកជាឈុតស៊ិចស៊ី បែបប៊ីគីនី នៃក្រុមហ៊ុនអាកាសចរណ៍ VietJet Air របស់នាងតែម្តង។

VietJet Air ជាក្រុមហ៊ុនអាកាសចរណ៍ឯកជន តែមួយគត់នៅវៀតណាម និងមានតម្លៃ ១.៣៧ ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យរបស់ប្រភពផ្តល់ចំណាត់ថ្នាក់ពី Bloomberg Billionaires Index។

ទោះជាយ៉ាងណា ស្របពេលភាពជោគជ័យនេះដែរ ក៏មានមតិរិះគន់យ៉ាងច្រើន លើគំនិតរបស់នាងផងដែរ ពោលគឺឈុតប៊ីគីនីរបស់នារីអាកាសចរតែម្តង៕ តើប្រិយមិត្ត យល់ឃើញថា គំនិតច្នៃប្រឌិតរបស់នាង យ៉ាងណាទៅវិញដែរ?  

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត