កូនកំព្រា ៤ នាក់​ ដង្ហោយ​រក​ជំនួយ​

6 Videos


​ម៉ែឪ​ជា​ព្រះ​កន្លោង​ ជា​គ្រូដើម​ ជា​ទេវតា​ដើម ​ជា​ព្រះព្រហ្ម​បង្កើតកូន​មកហើយ​ត្រូវតែ​ចិញ្ចឹមបីបាច់រក្សា​ដោយ​បច្ច័យបួន​និង​សង្គហធម៌​ប្រាំ ។ ម៉ែឪ​ខ្លះ​បាន​ប្រព្រឹត្ត​ខ្លួន​ដូច​ពាក្យ​បួនប្រការ​ខាងដើម​មែនតែ​ផ្ទុយទៅវិញ​ក៏មាន​ម៉ែឪ​ខ្លះទៀត​មិន​ដូច្នោះ​ឡើយ​បង្កើតកូន​មកហើយ​មិន​ត្រឹមតែ​មិនបាន​ចិញ្ចឹម​ទេ​បែរជា​ទៅ​ចោល​បាត់ ។ ដូច​ករណី​ក្មេងប្រុស​ស្រី​ទាំងបួន​នាក់​នេះ​អីចឹង​នៅ​តូចៗ​សោះ​ត្រូវ​ម៉ែឪ​ទៅ​ចោល​គ្មាន​អាឡោះអាល័យបន្តិច​សោះ​ទុកឱ្យ​កូនៗ​រស់នៅ​វេទនារក​បាយ​ហូប​គ្មាន​នៅក្នុង​សម្បុក ។​

​ក្មេង​តូចៗ​ដែល​គ្មាន​ម៉ែឪ ស្រី​ពីរ ប្រុស​ពីរ រស់នៅក្នុង​ខ្ទម​កម្សត់​បួន​នាក់​បងប្អូន​មាន​ទីលំនៅភូមិ​វាល​ត្បាល់ ឃុំ​មានជ័យ ស្រុក​ឈូក ខេត្តកំពត ។ អ្នក​មីង ឡុ​ក ម៉ុម ត្រូវជា​អ៊ំ​បង្កើតបានរៀបរាប់​ឱ្យដឹងថា​ក្មេង​ទាំង​បួន​នាក់​នេះ​មាន​ឪពុក​តែមួយ​ចំណែក​ម្តាយ​ផ្សេងគ្នា ។ កាល​ដំបូងឪពុក​របស់​វា​ឈ្មោះ ចន្ទ ជុំ បាន​យក​បងប្អូន​ជីដូនមួយ​ឯង ​នាង ចន្ទលាក់ ធ្វើជា​ប្រពន្ធ​ដោយរៀបការ​តាម​ប្រពៃណី ។ ពួកគេ​បានកូន​ស្រី​ពីរ​នាក់​បង​ឈ្មោះ​ នាង ថុ​នចន្ថា ប្អូន​ឈ្មោះ​ នាង ថុ​នវិច្ឆិកា ក្រោយមក​ឪពុកម្តាយ​​លែងលះ​គ្នា​យកប្រពន្ធ​ប្តី​រៀងៗ​ខ្លួន ។

M88


​ចំណែក​កូនស្រី​ទាំងពីរ​មិនបាន​ទៅតាម​ម្តាយ​ទេ​ត្រូវ​រស់នៅ​ជាមួយ​ឪពុកហើយ​មិនយូរប៉ុន្មានពួកនាងៗ​ត្រូវមាន​ម្តាយចុង​មួយទៀត​ឈ្មោះ ប្រោ​ញ ណា​ល់ ។ ជាមួយ​ប្រពន្ធ​ក្រោយនេះឪពុក​របស់​ពួកនាង​មានកូន​ប្រុស​ពីរ​នាក់​បន្ថែមទៀត​បង​គេ​ឈ្មោះ ផេង មីនា អាយុ ៩ ឆ្នាំ ប្អូន ឈ្មោះ ផេង មករា អាយុ ៧ ឆ្នាំ ។ អ្នក​មីង ឡុ​ក ម៉ុម បន្តថាដោយ​ជីវភាព​ក្រីក្រ​ពេក​ដីស្រែ​ចម្ការគោក្របី​គ្មានហើយ​កូន​ក៏​ច្រើន​ឪពុកម្តាយ​បាន​ទុក​កូនតូចៗ​ឱ្យ​រស់នៅ​ជាមួយ​ជីដូន​ចាស់​ឈ្មោះ យាយ វង្ស ម៉ិ​ល អាយុ ៧០ ឆ្នាំរួច​នាំគ្នា​ចេញទៅ​ធ្វើការ​សំណង់​បាត់​ជាច្រើន​ ឆ្នាំ​ឥឡូវ​មិនដឹងនៅទីណា ។​

​ចំណែក​យាយ វង្ស ម៉ិ​ល ដោយ​ឃើញ​កូនប្រុស​និង​ប្រពន្ធ​វា​ទៅ​បាត់​ច្រើន​ឆ្នាំ​ប្រាក់​ក៏​មិនឃើញផ្ញើ​ទៀត​គាត់​ក៏​មិន​នៅ​ស្ងៀម​ដែរ។ខែវស្សា​ភ្លៀង​ធ្លាក់​តែង​ដើរ​ស៊ីឈ្នួល​ដក​ស្ទូង​ច្រូតកាត់​ឱ្យគេ គ្រប់កន្លែង​មិន​គិតថា​ខ្លួន​មាន​ ជំងឺមហារីក​បេះដូង​ឡើយ​ដើម្បី​រកប្រាក់​ទិញ​អង្ករ និង ម្ហូបអាហារចិញ្ចឹម​ចៅៗ​ទាំង​បួន​យ៉ាង​លំបាក​វេទនា ។ លុះ​ផុត​ខែ​ដក​ស្ទូង​ច្រូតកាត់​លោកយាយ​ដើររក​ត្រី ខ្យង ខ្ចៅ ខ្វារក្តាម កង្កែប​ដោយ​មិន​គិតថា​ខ្លួន​ចាស់​ព្រោះ​វ័យ​នេះ​ត្រូវ​ចូល​វត្ត​កាន់សីល​មិនគួរ​នៅសាង​បាបកម្ម​សោះ ។​ពេល​បានមក​ទុក​ហូប​ខ្លះ លក់​ខ្លះ​គ្រាន់​បាន​ប្រាក់កាស​ទិញ​អង្ករ និង ទិញ​ថ្នាំ ស​ង្កូ​វ តែ​ក្រោយមក​មិន​នឹកស្មាន​សោះចៅៗដែល​ធ្លាប់​រស់​សង្ឃឹមលើ​ជីដូន​ចាស់ឥឡូវ​បែរជា​ពឹង​លើ​ខ្លួនឯង ។ ចំណែក​យាយ​ត្រូវស្លាប់​ក្លាយជា​ឆ្អឹង​មួយកញ្ចប់​នៅក្នុង​កោដ្ឋ ចោល​ចៅៗ​ដោយសារជំងឺមហារីក​បេះដូង ។ ពេលនេះ​ក្មេងៗ​ទាំង​បួន រឹតតែ​វេទនា​ឡើងៗព្រោះ​គ្មាន​ចាស់ៗ​នៅ​មើលថែ​ហើយគ្នា​ទើបតែ​ប៉ុន​ហ្នឹង​មិនទាន់​ចេះ​ធ្វើការ រកស៊ី​ខ្លួនឯងបាននៅឡើយ ។​

​អ្នក​មីង ឡុ​ក ម៉ុម បន្ត​ឱ្យដឹងទៀតថា ក្រោយពី​យាយ​ស្លាប់ទៅ​គាត់​បាន​ស្វែងរក​ឪពុកម្តាយ របស់​ពួកវា​ដែរ តែ​រក​មិនឃើញ​មិនដឹង​នៅទីណា​ដូច្នេះហើយ​ក្មេងៗ​ទាំងអស់​ត្រូវរ​ស់វេទ​នា​ស៊ី​អត់​ស៊ី​ឃ្លាន គ្មាន​ប្រា​ក់ចាយ គ្មាន​បាយ​ហូប គ្រប់គ្រាន់​ខ្លះ​យំ​ខ្លះ​ស្រែក​រក​យាយ រក​ម៉ែ​រក​ឪរាល់​យប់​ថ្ងៃ​គួរឱ្យ​ស្រណោះ ។ ពេលយប់​ខ្លះ​អត់បាយ​ហូប​នាំ​បងប្អូន​ដេកលក់​ស្រមុក​ឃូរៗ មិនដឹង​ជា​ក្រពះ​ស្រេកឃ្លាន​កម្រិតណា​ទេ គាត់​ឈរសម្លឹង​ក្មួយៗ​ហូរ​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន ។ ចំណែក​គាត់​វិញ​ដាច់​ពេល​ដូច​តែ​ក្មួយៗ​ដែរ​ហ្នឹង ពេលគាត់​មាន​ហូប​ក្មួយៗ​ក៏មាន​ហូប​ដែរ តែបើ​គាត់ អត់ ក្មួយៗ​ក៏​អត់​ដែរ​ដូច​តែ​គ្នា ព្រោះ​គាត់​សព្វថ្ងៃ ក្រៅពី​ក្រលំបាក​គ្មាន​ស្រែចម្ការ គោក្របី ថែម​មាន កូន​ច្រើន​ទៀតពឹង​តែ​លើ​ប្តី​ជា​កម្មករសំណង់ ។ ក្មួយៗ​ទាំង​បួន​នាក់​មានផ្ទះ​នៅក្បែរ​គាត់​ដែរតែបើ​គាត់​មិន​ជួយ​មើល​ទេ​ប្រាកដជា​ដាច់ពោះ​ស្លាប់ ចំណែក​ចំណីអាហារគាត់​មិន​បានឱ្យ​រាល់ថ្ងៃ​ឡើយបើ​មាន​ទើប​ឱ្យ ។​

​ក្រៅពីនោះ​ត្រូវ​ពឹង​លើ​ខ្លួនឯងទាំងស្រុងដែល​នាង ថុ​ន ចន្ថា ត្រូវជា​បង​គេ​នោះ​ជា​អ្នករក​ប្រាក់ចិញ្ចឹម​ប្អូនៗ ។ ខែ​ធ្វើស្រែ​នាង​តែង ស៊ីឈ្នួល​ដក​ស្ទូងច្រូតកាត់​ឱ្យគេក្រៅពីនោះ​នាង តែង​ដើរ រក​ក្តាម ត្រី ខ្យង ខ្ចៅ កង្កែប​លក់ដែលជា​មុខរបរ​ខ្មោច​យាយ​បន្សល់​ទុកឱ្យ ។ អ្នក​មីង ឡុ​ក ម៉ុម ឱ្យដឹងទៀតថាកាល​មួយ ឆ្នាំមុន​ក្មួយៗ​ឈឺ​ពេញ​ផ្ទះគាត់​បាន​ចេញទៅ​លក់ ស្វាយ​ទុំ​នៅ ជិត​វត្ត​អង្គ​ទុល ពេលនោះ​មេឃងងឹតភ្លៀងចៃដន្យ​អាក្រក់​គាត់​ត្រូវ​ជួប​គ្រោះថ្នាក់​រន្ទះ បាញ់ រោល​ខ្លោច​ពេញ​ខ្លួន​សន្លប់​ស្តូកស្តឹង​មិន​ស្មានថា​រស់​ផង ។ គាត់​ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅពេទ្យ​ចំនួន​បី​ខែចំណែក​ក្មួយៗ​នៅឯ​ផ្ទះ​វិញរឹតតែវេទនា​ដេក​អត់បាយ​ញឹកញាប់ ។ កុមារី ថុ​ន ចន្ថា បានឱ្យដឹងថាសព្វថ្ងៃ​នាង​រៀន​ថ្នាក់​ទី ២ សាលា វត្ត​អង្គ​ទុល ប្អូនស្រី ថុ​ន វិច្ឆិកា រៀន​ថ្នាក់ ទី ២ ដែរ ចំណែក​ប្អូនប្រុសៗ​វិញ​មិនទាន់​ចូល​សាលា​ទេ ។ អត់​ពី​ម៉ែឪនិងយាយកាលណា​មក​រូបនាង​ជាមេ​គ្រួសារ​មាន​តួនាទី​រកស៊ី​ចិញ្ចឹម​មើលថែ​ប្អូនៗ ។

​សព្វថ្ងៃ​បងប្អូន​នាង​ទាំងអស់​លំបាកលំបិន​ខ្លាំងណាស់ គ្មាន​អី​ហូប​ទេ ណាមួយ​នឹក​ម៉ែឪ​ផងមិនដឹង​ជា​ពួកគាត់​ស្លាប់​ឬ​រស់​ទេ ។ បើសិន​ពួកគាត់​នៅរស់សូម​វិល​វិញ​មករក កូនៗ​តែង​ទន្ទឹងចាំមើល​ផ្លូវ​រាល់ថ្ងៃ​ផង ។ សម្បុក​ឥត​មេបា​ពិតជា​វេទនា ជាតិ​មុន​ពួកគេ​សាង​កម្ម​ពៀរ​អ្វី​ទើបជាតិ​នេះ​ទទួល​វាសនា​អាក្រក់​បែបហ្នឹង ជួបតែ​ក្រលំបាក ទុក្ខសោក​ព្រាត់ប្រាស​គ្មាន ទីបញ្ចប់ ។ តើ​ពួកគេ​នឹង​ក្លាយទៅជា​ទំញំង​ស្នងឫស្សីជា​សសរទ្រូង​ប្រទេសជាតិ​ម្តេច​នឹង​កើត​ទៅបើ​បឋមវ័យ​របស់​ពួកគេ​ស្ថិតក្នុង​ភាព​ងងឹត​បែប នេះ ។ កូនៗ​មានចំណេះ​វិជ្ជា ទទួល​ការអប់រំនិងមាន​អនាគត​ល្អ លុះត្រា​តែមាន​ម៉ែឪ​នៅ​មើលថែចុះបើ​អត់​វិញដូច​ពួកគេ​វារឹតតែ​បន្ថែ​ម ការលំបាកដល់​សង្គម ៕ កែវ សិលា​