ក្រុមហ៊ុន អ៊ីហ្ស៊ីខម អបអរសាទរខួប8ឆ្នាំ នៅកម្ពុជា

ភ្នំពេញ​:
ក្រុមហ៊ុន អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវា អ៊ីនធើណេត ឈានមុខគេ នៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួប8ឆ្នាំរបស់ខ្លួន កាលពីរាត្រី
ថ្ងៃទី26 ខែមីនា នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោកហែម សុវត្ថិ អគ្គនាយករងក្រុមហ៊ុន អ៊ីហ្ស៊ីខម បានថ្លែងថា ចាប់តាំង
ពីក្រុមហ៊ុនបានបង្កើតឡើងក្នុងឆ្នាំ2007 ក្រុមហ៊ុនមានបេសកកម្ម
ធ្វើយ៉ាងណាអោយក្លាយខ្លួនទៅជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា
ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធើណេត ដែលនាំមកជូនបច្ចេកវិទ្យាថ្មីៗ និង
ដើម្បីការរួមចំណែកជួយដល់ការអភិវឌ្ឍន៍នៅក្នុងសង្គម។

លោកបន្តថា រហូតមកដល់ពេលនេះក្រុមហ៊ុនសម្រេចបាននូវភាពជោគ
ជ័យរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់សេវាកម្មដែលបំពាក់ទៅដោយបច្ចេក
វិទ្យាខ្ពស់ ជូនដល់អ្នកចែកចាយបន្ត និងអតិថិជន និងការប្តេជ្ញាចិត្តក្នុងការ
សមហរេចអោយបាននូវទំនួលខុសត្រូវក្នុងសង្គម។

សមិទ្ធិផលរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខមនៅក្នុងរយៈពេល8ឆ្នាំនេះរួមមាន៖
ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយកក្រុមហ៊ុនខ្សែកាបអុបទិច Telcotech ដែលជាសមាជិកមួយនៃបណ្តាញ Asia America GeteWay ដែលមានបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រកម្រិត បញ្ជូនខ្ពស់ចម្ងាយ 20 000គីឡូម៉ែត្រ ដែលតភ្ជាប់សហរដ្ឋអាមេរិក ជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍។ បង្កើតបណ្តាញខ្សែកាបអុបទិទូលំទូលាយទូទាំងប្រទេស។ ពង្រីកការតភ្ជាប់
បណ្តាញជាមួយនឹងប្រទេសថៃ វៀតណាម និងឡាវ។

ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ដំបូងគេនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាទសមុទ្រ។

ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតតែមួយគត់នៅកម្ពុជា  ដែលមានការបញ្ជាក់ គុណភាពពីវិទ្យាស្ថានស្តង់ដាអន្តរជាតិ ISO ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត ល្អបំផុតនៅកម្ពុជា  ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការព័ត៌មានវិទ្យា និងទូរគមនាគមន៍។

ក្រុមហ៊ុនអ៊ីហ្ស៊ីខម ផ្តល់សេាកម្មគ្មានគូប្រៀបនៅកម្ពុជា។ ក្រុមហ៊ុនមាន បណ្តាញខ្សែកាប្លិ៍អុបទិកចម្ងាយ១១០០០  គីឡូម៉ែត្រ នៅក្នុងទីក្រុងធំៗរបស់ ប្រទេសកម្ពុជា ព្រមទាំងតភ្ជាប់បណ្តាញអន្តរជាតិទៅកាន់ទីក្រុងហុងកុង ប្រទេសសឹង្ហបុរី ថៃ  វៀតណាម និងឡាវ៕

ក្រុមហ៊ុន អ៊ីហ្ស៊ីខម អបអរសាទរខួប8ឆ្នាំ នៅកម្ពុជា

ក្រុមហ៊ុន អ៊ីហ្ស៊ីខម អបអរសាទរខួប8ឆ្នាំ នៅកម្ពុជា

ក្រុមហ៊ុន អ៊ីហ្ស៊ីខម អបអរសាទរខួប8ឆ្នាំ នៅកម្ពុជា