ព្រឹកស្អែក ​សម្តេចតេជោសែន​ អញ្ជើញបើកការដ្ឋាន​សា្ថបនាផ្លូវជាតិលេខ ​​២១

រាជធានីភ្នំពេញ៖ ​បើគ្មានការប្រែប្រួលនោះទេ​ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ មីនា ២០១៦ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធ​បើកការដ្ឋានស្ថាបនា​ផ្លូវជាតិលេខ២១​ ពីក្រុងតាខ្មៅទៅជ្រៃធំ ​ប្រវែង៥៥គីឡូម៉ែត្រ ។

តាមគម្រោងផ្លូវជាតិលេខ២១នេះ​ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ ​ដោយចំណាយថវិកាសរុប​ ៦១.៦២លានដុល្លារអាមេរិក ​ក្នុងនោះកម្ចីឥណទានសម្បទាន​ពីរដ្ឋាភិបាលកូរ៉េខាងត្បូង​ចំនួន​៥២.៥៤លានដុល្លារ ​និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា​ចំនួន៩.០៨ដុល្លារអាមេរិក ៕