សម្តេចតេជោសែន​ សម្រេចផ្តល់បា្រក់​ឧបត្ថម្ភ៥ម៉ឺនរៀល​ជូនមន្រ្តីរាជការក្នុងឱកាសចូលឆ្នាំ

រាជធានីភ្នំពេញ ៖​ យោងលើសមិទ្ឋកម្មល្អនៃថវិកានិង​សេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៥និងដើមឆ្នាំ២០១៦ ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ឆ្នាំវក អដ្ឋស័ក ​ពុទ្ឋសករាជ​២៥៦០​ ត្រូវនឹង​គ្រឹស្ទសករាជ២០១៦ ​រាជរដ្ឋាភិបាលបាន​សម្រេចផ្តល់បា្រក់ឧបត្ថម្ភ៥ម៉ឺនរៀល ​ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ ​នីតិប្រតិបត្តិ តុលាការ ​មន្រ្តីនគរបាលជាតិ​ មន្រ្តីពន្ឋនាគារ ​យោធិននៃ​កងយោធពលខេមរភូមិន្ទ ​សមាជិកក្រុមប្រឹក្សារាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ ប្រធានភូមិ អនុប្រធានភូមិ ​សមាជិកភូមិ មន្រ្តីជាប់កិច្ចសន្យា ​និងបុគ្គលិកអណ្តែត​ដែលកំពុងបម្រើ​ការងារ​នៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ ​ព្រមទំាងនិវត្តជន​ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ​ជនបាត់បង់សមត្ថភពការងារ ​និងជនពិការដែលជាអតីតមន្រ្តីរាជការស៊ីវិល ​អតីតយោធិននៃកងយោធពល​ខេមរភូមិន្ទ ​អតីតមន្រ្តីនគរបាលជាតិកម្ពុជា ។

បើតាមអនុក្រឹត្យស្តីពីការ​ផ្តល់បា្រក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យ​ចូលឆ្នំាថ្មីប្រពៃណីជាតិឆ្នាំវក ​អដ្ឋស័ក ពុទ្ឋសករាជ ២៥៦០ ​ចុះថ្ងៃទី២៥ មីនា ២០១៦ ​ដែលចុះហត្ថលេខាដោយសម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បានបញ្ជាក់ទៀតថា​ បា្រក់ឧបត្ថម្ភខាងលើ​ ត្រូវផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែង ​និងមួយលើកប៉ុណ្ណោះ ​និងត្រូវបើកមុនថ្ងៃចូលឆ្នាំ ៕