ខឹងនំាទៅ​លេងស្រីផ្ទុកមេរោគអេដស៍​ កាប់ស្លាប់

ខេត្តតាកែវ ៖ ​​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ កម្មករសំណង់ម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន​​ក្រោយកាប់ទៅលើមេជាងរបស់ខ្លួន៤​ពូថៅត្រូវក្រោ​ម​បំពង់.ក ខាងស្តំា​ ​បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ​ដោយសារខឹងនំាទៅលេងស្រីមានផ្ទុក​មេរោគអេដស៍នៅក្បែរស្ថានីយ៍រថភ្លើង ​និងបើកលុយឲ្យមិនគ្រប់។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង៧និង៣៥នាទី​ព្រឹកថ្ងៃទី២៦ មីនា ២០១៦ ​ស្ថិតនៅក្នុងភូមិត្រពំាងពងទឹក​ ឃុំសោម ស្រុកទ្រំាង ។

ជនដៃដល់ឈ្មោះ​ ណន វន្នី ហៅពួក អាយុ៣៦ឆ្នាំ ​ជាកម្មករសំណង់ ​មានស្រុកកំណើតនៅភូមិព្រែកតាខាប ឃុំគូស ស្រុកត្រំាកក់ ។​ ចំណែកជនរងគ្រោះឈ្មោះ អំ រ៉ា អាយុ២៧ឆ្នាំ ​រស់នៅក្នុងភូមិ​គោកឃ្មោង​ ឃុំរនាម​ ស្រុកទ្រំាង ។

នៅពេលនេះ​ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូងចាត់ការតាមច្បាប់ ៕