ក្រោយ​ផ្ទុះ​គ្រាប់​បែក​ប៉ូលិស​បែលហ្សិក​​រក​ឃើញ​​ISIS​​មាន​បំណង​ចង់​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ​

ភ្លាមៗ​ក្រោយ​មាន​ភេរវកម្ម​នៅ​ទី​ក្រុង Brussels ប្រទេស​បែលហ្ស៊ិក​បាន​កើត​ឡើង ប៉ូលិស​បាន​ធ្វើ​ការ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​បង​ប្អូន​២​នាក់ ដែល​ជា​សមាជិក ISIS ហើយ​ក៏​​​រក​ឃើញ​វីដេអូ​ជា​ច្រើន។

មាន​វីដេអូ​មួយ​បាន​បង្ហាញ​ពី​ ការ​តាម​ដាន​សកម្មភាព​ ​ប្រធាន​កម្មវិធី​នុយក្លេអ៊ែរ​​របស់​បែលហ្សិក​ ។ យោង​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ISISទំនង​ជា​ចង់​​ចាប់​ជំរិត​ប្រធាន​កម្មវិធី​នុយក្លេអ៊ែរ​ ដើម្បី​អាច​ចូល​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ខណៈ​ដែល​ម្សិលមិញ​នេះ​ សន្តិសុខ​របស់​នៅ​វិទ្យាស្ថាន​ជាតិវិទ្យុសកម្ម​ ម្នាក់ ត្រូវ​គេ​លប​ធ្វើ​ឃាត ​ព្រម​​ទាំង​មាន​គេ​លួច​យក​កាត​សន្តិសុខ សម្រាប់​ចេញ​ចូល​រោងចក្រ​ទៀត​ផង ភ្លាម​ៗ​នោះ​ សមត្ថកិច្ច​ក៏​​បិទ​ដំណើរការ​កាត​នោះ​តែ​ម្ដង​ទៅ​ដើម្បី​ជៀសវាង​បញ្ហា។

ស្រប​ពេល​ដែល​ប្រទេស​ត្រូវ​បាន​ប្រកាស​ឲ្យ​ស្ថិត​ក្រោម​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​កា​រ​វាយ​ប្រហារ​ភេរវកម្ម ហើយ​កើត​មាន​ហេតុការណ៍​បែប​នេះ​ទៀត​នោះ ប្រជាជន​បែលហ្សិក​​កំពុង​តែ​បារម្ភ​ខ្លាច​ជន​ប្រដាប់​អាវុធ​ទាំង​នោះ លួច​យក​សម្ភារៈ​នុយក្លេអ៊ែរ​ដើម្បី​យក​ទៅ​ច្នៃ​ចេញ​ជា​គ្រាប់​បែក​កខ្វក់ ឬ​អាច​ថា​ពួក​គេ​មាន​គម្រោង​ចង់​វាយ​ប្រហារ​មក​លើ​រោងចក្រ​នុយក្លេអ៊ែរ​នោះ​តែ​ម្ដង​ក៏​ថា​បាន​ ។
ក្រោយ​ផ្ទុះ​គ្រាប់​បែក​ប៉ូលិស​បែលហ្សិក​​រក​ឃើញ​​ISIS​​មាន​បំណង​ចង់​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ​

ក្រោយ​ផ្ទុះ​គ្រាប់​បែក​ប៉ូលិស​បែលហ្សិក​​រក​ឃើញ​​ISIS​​មាន​បំណង​ចង់​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ​

ក្រោយ​ផ្ទុះ​គ្រាប់​បែក​ប៉ូលិស​បែលហ្សិក​​រក​ឃើញ​​ISIS​​មាន​បំណង​ចង់​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ​

ក្រោយ​ផ្ទុះ​គ្រាប់​បែក​ប៉ូលិស​បែលហ្សិក​​រក​ឃើញ​​ISIS​​មាន​បំណង​ចង់​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ​

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ Reuters

  • ក្រោយ​ផ្ទុះ​គ្រាប់​បែក​ប៉ូលិស​បែលហ្សិក​​រក​ឃើញ​​ISIS​​មាន​បំណង​ចង់​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/27  Category:កំសាន្ត
Tags: