ស៊ី ជិន​ពីង​៖ ចិន​និង​រុស្ស៊ី​គួរ​រួមគ្នា​ដោះ​ស្រោ​យ​បញ្ហា​ក្តៅ​របស់​ពិភពលោក​

​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានលើកឡើង​ក្នុងជំនួប​ជាមួយ​តំណាង​រដ្ឋបាល​ប្រធានាធិបតី​រុស្ស៊ី​ថា ចិន​និង​រុស្ស៊ី​គួរតែ​រឹតបន្តឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​និង​តំបន់​ដើម្បី​ជួយ​លើកកម្ពស់​និង​សម្រេចបាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​បញ្ហា​ធំៗ​របស់​ពិភពលោក​។

«​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ចិន​និង​រុស្ស៊ី​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​ផង​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ក្នុងឱកាស​ដែល​លោក​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ប្រធានាធិបតី​រុស្ស៊ី​លោក Sergei Ivanov ថ្ងៃ សុក្រ​ទី ២៥​មីនា​កន្លងទៅ​។​

​លោក ស៊ី ជិន​ពិ​ង ក៏បាន​ពន្យល់​បន្ថែមទៀត​ថា មហា​យក្ស​ចិន និង​រុស្ស៊ី​អាចនិយាយបាន​ថា​ជា​ដៃគូ​ដ៏​សំខាន់បំផុត​មិន​ខ្វះ​បាន ហើយ​ការប្រឹងប្រែង​អភិវឌ្ឍ​ភា​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជា​ជំរើស​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​ទាំងពីរ​។ ចាប់តាំងពី​រុស្ស៊ី​ត្រូវ​លោកខាងលិច​ធ្វើ​ឲ្យ​ឯកោ និង​រង​ទណ្ឌកម្ម​ច្រើន​ជំហាន រុស្ស៊ី​និង​ចិន​កាន់តែ​ខិតជិត​គ្នា​ខ្លាំង ថ្វីបើ​ប្រទេស​ទាំងពីរ​ក៏មាន​ជម្លោះ​ជាមួយគ្នា​រឿង​ព្រំដែន​ក៏ដោយចុះ​។ ហើយ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរបាន​ជំរុញ​ឲ្យ​ការដោះស្រាយ​បញ្ហា​ប្រឈម​សកល ជាពិសេស​បញ្ហា​សន្តិសុខ​អាច​កើតឡើង​បាន​រហ័ស​ផងដែរ​។​

​មេដឹកនាំ​កំពូល​ចិន​រូបនេះ​ក៏​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​រុស្ស៊ី​ជ្រើស​រើសយក​ខួប​លើក​ទី​១៥​នៃ​ការបង្កើត​សន្ធិសញ្ញា​ចិន​និង​រុស្ស៊ី​ស្តីពី​ភាពជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដ៏​រាក់ទាក់​ដើម្បី​ជំរុញ​បន្ថែម​ឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រីកលូតលាស់​កាន់តែ​រហ័ស​ថែមទៀត​។​

​ក្នុង​ខែកក្កដា​ឆ្នាំ ២០០១ ចិន​និង​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​រួមគ្នា​ស្តី​អ្នកជិតខាង​ល្អ និង​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ ដោយ​សន្ធិសញ្ញា​នេះ​ឈរលើ​មូលដ្ឋាន​ច្បាប់​រឹងមាំ​ដែល​វា​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​គួ​ភាគី​ក្នុង​កសាង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ផងដែរ​។​

​លោក ស៊ី ជិន​ពីង ក៏បាន​បន្តទៀតថា ភាគី​ទាំងពីរ​រុស្ស៊ី​និង​ចិន គួរតែ​បន្ត​រក្សា​នូវ​កិច្ចសហប្រតិបត្តិការ​កម្រិត​ខ្ពស់​ក្នុង​វិស័យ​អាទិភាព​ជាច្រើន និង​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​មន្ត្រី​កំពូល​នៃ​ប្រទេស​ទាំងពីរ​ដូច​ពេលបច្ចុប្បន្ន ដើម្បី​ឈានទៅ​កំណត់​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រៀងៗ​ខ្លួន​។​

​ប្រមុខរដ្ឋ​ខាងលើ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា លោក និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន គាំទ្រ​ជានិច្ច​នូវ​ការផ្លាសប្តូរ​ទស្សនកិច្ច សហប្រតិបត្តិការ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​រវាង​ការិយាល័យ​កិច្ចការ​ទូទៅ​នៃ​គណកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ស្ថាប័ន​រដ្ឋបាល​ប្រធានាធិបតី​រុស្ស៊ី​។​

​ចំណែក​ប្រធាន​ស្ថាប័ន​រដ្ឋបាល​ប្រធានាធិបតី​រុស្ស៊ី​លោក Ivanov បាន​ថ្លែងប្រាប់​លោក ស៊ី ជិន​ពីង​វិញ​ផងដែរ​ថា បម្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​រវាង​ប្រទេស​ទាំងពីរ​បានក្លាយ​ជាម​គ្គុ​ទ្ទេសន៍​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី និង​ជួយ​ឲ្យ​ប្រទេស​ទាំងពីរ​រក្សា​ឲ្យ​បាន​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​។

​លោក​បាន​បន្តទៀតថា ស្ថាប័ន​របស់លោក មាន​ឆន្ទៈ​ចង់​ធ្វើការ​ជាមួយ​ការិយាល័យ​ទូទៅ​នៃ​គណកម្មាធិការ​កណ្តា​លប​ក្ស​កុម្មុយនីស្ត​ចិន ដើម្បី​បង្កើត​នូវ​ចំណងមិត្តភាព​ទ្វេភាគី​ដ៏​ស្អិតល្មួត​មួយ​។ មន្ត្រី​រុស្ស៊ី​ខាងលើនេះ ក៏បាន​លើកឡើង​ផងដែរ​ពី​ចំណាត់ការ​កណ្តាប់ដៃ​ដែក​របស់​មេដឹកនាំ​ចិន​ក្នុងការ​កម្ចាត់​អំពើពុករលួយ​កន្លងមក ហើយ​ទាក់ទិន​បញ្ហា​កែទម្រង់​រដ្ឋ​និង​អំពើពុករលួយ​នេះដែរ រុស្ស៊ី​សង្ឃឹមថានឹង​ខ្លួន​អាច​ផ្លាស់ប្តូរ​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​រឿង​ប្រឆាំង​អំពើពុករលួយ​នេះ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​