Gerard Pique ខ្សែការពារ​ក្លិប Barcelona ទទួល​ការ​ពិន័យ​ច្រើន​បំផុត​រឿង​ចូលរួម​ហ្វឹកហាត់​យឺត​ពេល

Gerard Rique ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​របស់​ក្លិប Barcelona ទទួល​ការ​ពិន័យ​ជា​ប្រាក់​រឿង​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​យឺត​ពេល​ច្រើន​បំផុត​ក្នុង​រដូវ​កាល​នេះ ដោយ​ទទួល​ការ​ពិន័យ​រួច​មក​ហើយ​ចំនួន​៦.២០០​អឺ​រ៉ូ​។ បន្ទាប់​មក​គឺ​កីឡាករ​Neymar​ចំនួន​១.២០០​អឺ​រូ​៉​ឯ​Lionel Messi និង​Luis Suarez មិន​ធ្លាប់​មក​យឺត​ពេល​ទេ ។

Barcelona បាន​ចេញ​ច្បាប់​ពិន័យ​ប្រាក់​លើ​កីឡាករ​ដែល​ទៅ​ចូលរួម​ហាត់​សម​យឺត​ពេល​លើក​ដំបូង​ចំនួន​២០០​អឺ​រ៉ូ ហើយ​ការ​ពិន័យ​នឹង​កើនឡើង​២០០​អឺ​រ៉ូ​ទៀត​ក្នុង​ពេល​បន្ទាប់៕